ម្ជូរព្រឹក (Hibiscus sabdariffa ឬ Roselle ឬអាចហៅម្យ៉ាងទៀតថា Red Sorrel) គឺជាប្រភេទរុក្ខជាតិដែលមានដើមកំណើតពីទ្វីបអាហ្វ្រិក និង តំបន់ ខារ៉ាប៊ីន (Carribean) ហើយមកទល់សព្វថ្ងៃវាត្រូវបានគេដាំដុះទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រុក្ខជាតិម្ជូរព្រឹកមានរសជាតិជូរ និងត្រូវបានប្រើជាថ្នាំសម្រាប់ព្យាបាលរោគអស់ជាច្រើនសតវត្សរ៍មកហើយ ដែលមានដូចជា ឈឺធ្មេញ, រលាកតម្រង់នោម, ផ្តាសាយ, និងឈឺបំពង់កជាដើម។ មិនតែប៉ុណ្ណោះផ្ការបស់រុក្ខជាតិប្រភេទនេះ គេជឿថា អាចព្យាបាលនូវជំងឺរលាករោលជាច្រើនប្រភេទយ៉ាងមានប្រសិទ្ធភាព។
យោងទៅតាមប្រភពចេញផ្សាយ rhymbahillstea.com បានដឹងដែរថា ម្ជូរព្រឹក គឺជាប្រភេទរុក្ខជាតិដែលងាយដុះបំផុត ចំណែកឯសមាសធាតុពិសេសដែលមាននៅក្នុងផ្ការបស់វាត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហាររកឃើញថា ផ្ការរបស់វាសម្បូរទៅដោយ វីតាមីន A វីតាមីន B1(thiamin), B2 (Riboflavin), B9 (folic acid) និងវីតាមីនC។ ចំណែកឯស្លឹកវិញ មានផ្ទុកនូវសារធាតុសំខាន់ៗដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែកផងដែរ។
ជាទូទៅម្ជូរព្រឹកគេច្រើននិយមយកផ្ការបស់វាធ្វើជាភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់ពិសារ (ជូរផ្អែម) ហើយការទទួលទានវាជាប្រចាំ គេអាចសន្មតថា វាជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ប្រឆាំងអុកស៊ីតកម្មជួយបន្សាបផលប៉ះពាល់នៃរ៉ាឌីកាល់សេរី និងធ្វើឱ្យស្បែកភ្លឺរលោងថែមទៀត។ បន្ថែមជាមួយនឹងអត្ថប្រយោជន៍ដល់សុខភាពនេះដែររុក្ខជាតិ ម្ជូរព្រឹក ក៏អាចផ្តល់ជាសារៈសំខាន់ផ្សេងទៀតដូចជា៖
១. ការឈឺចាប់ពេលមានរដូវ៖ កាត់បន្ថយភាពឈឺចាប់ និងឈឺពេលមានរដូវ និងជួយក្នុងការស្តារតុល្យភាពអរម៉ូន (ដែលអាចកាត់បន្ថយរោគសញ្ញាដទៃទៀតនៃការមករដូវដូចជាការផ្លាស់ប្តូរអារម្មណ៍ ការធ្លាក់ទឹកចិត្ត និងការឡើងកម្តៅខ្លាំង) ។
២. លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបាក់តេរី៖ ភេសជ្ជៈម្ជូរព្រឹក សម្បូរទៅដោយ វីតាមីនC ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយដែលរាងកាយត្រូវការ ដើម្បីជម្រុញឱ្យសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំមានសមត្ថភាព ការពារជំងឺផ្តាសាយនិងផ្តាសាយ និងជួយព្យាបាលជំងឺក្តៅក្នុងដែលបណ្ដាលឱ្យងាយកើតជាពងបែកក្នុងមាត់ ផ្សិតក្នុងមាត់ ឡើងកូនកណ្តុរ...ជាដើម។
៣. ជំនួយការរំលាយអាហារ៖ ទឹកម្ជូរព្រឹក ជ្រើសជាភេសជ្ជៈមានផ្ទុកនូវសមាសធាតុ diuretic និងប៉ូវកម្លាំង ដែលអាចជួយ ទៅដល់តម្រង់នោម សម្រួលចលនាពោះវៀន ព្យាបាលការទល់លាមក និងការពារជំងឺមហារីកពោះវៀនធំ។
៤. ជួយសម្រកទម្ងន់៖ យោងការសិក្សាស្រាវជ្រាវបានលើកឡើងថា ផ្តោតលើការតេស្តពីភេសជ្ជៈម្ជូរព្រឹក បានធ្វើឱ្យជាតិគ្លុយកូសនៅក្នុងឈាមមានការថយចុះ ជួយឱ្យស្រកទម្ងន់ កាត់បន្ថយសារធាតុឆ្លាញ់មិនល្អដែលមាននៅក្នុងខ្លួនថែមទៀត។
៥. លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត៖ រុក្ខជាតិម្ជូរព្រឹក មានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដូចជាសារជាតិ flavonoids ជួយធ្វើឱ្យប្រព័ន្ធសរសៃប្រសាទមានលំនឹង កាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ប្តូរអារម្មណ៍ឱ្យមានសភាពធូរស្បើយឡើងវិញ។
៦. ប្រឆាំងនឹងជំងឺមហារីក៖ ភេសជ្ជៈម្ជូរព្រឹក ក៏មានផ្ទុកអាស៊ីត(hibiscus protocatechuic) ដែលមានលក្ខណៈប្រឆាំងនឹងដុំសាច់មហារីក និងប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាមួយធ្វើឡើងនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងតៃវ៉ាន់បានបង្ហាញថា សមាសធាតុដែលនៅក្នុងរុក្ខជាតិម្ជូរព្រឹកបាន ជួយពន្យានូវការីករាលដាលនៃកោសិកាមហារីកមិនឱ្យវិវត្តន៍លឿនទៅមុខបានឡើយ។
៧. ព្យាបាលរោគក្អកផ្តាសាយនិងគ្រុនក្តៅ៖ យោងទៅតាមសៀវភៅ «Healing Herbal Teas» ដែលគេនិយាយពីរុក្ខជាតិថ្នាំកត់សម្គាល់ឱ្យឃើញថា ការទទួលទានតែផ្កាម្ជូរព្រឹក ៦,៧ មីលីក្រាមក្នុងមួយថ្ងៃ អាចព្យាបាលរោគ គ្រុន ក្អកផ្តាសាយ យ៉ាងមានប្រសិទ្ធភាព។
៨. ការគ្រប់គ្រងសម្ពាធឈាម៖ តាមរបាយការណ៍ពី AHA (American Heart Association) ដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០០៨ បានចែងថាការទទួលទានតែផ្កាម្ជូរព្រឹក ធ្វើឱ្យសម្ពាធឈាមថយចុះ វាល្អចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺលើសឈាម និងអ្នកដែលមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងថែមទៀត។
៩. ការពារថ្លើម៖ សារធាតុប្រឆាំងអុកស៊ីតកម្មជួយព្យាបាលជំងឺថ្លើម (អង់ទីអុកស៊ីដង់ជួយការពាររាងកាយពីជំងឺព្រោះវាបន្សាបរ៉ាឌីកាល់សេរីដែលមាននៅក្នុងជាលិកានិងកោសិកា)។
១០. ថែរក្សាធ្មេញនិងអញ្ចាញធ្មេញ៖ សារធាតុកាល់ស្យូមដែលមាននៅក្នុងរុក្ខជាតិម្ជូរព្រឹក និងជួយរក្សាមាត់ធ្មេញ ឱ្យមានសុខភាពល្អមិនងាយឆាប់ពុក។
១១. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះគួរតែទទួលទានភេសជ្ជៈមួយប្រភេទនេះដោយហេតុថា វាមានសារជាតិដែកច្រើនដែលមានសមត្ថភាពជួយទ្រទ្រង់ដល់សុខភាពម្ដាយ និងទារកក្នុងផ្ទៃ៕

