បច្ចុប្បន្នកូវីដ១៩ ចម្លងទៅមនុស្សគ្រប់វ័យ ទាំងនៅតំបន់ប្រជុំជន និងតាមជនបទ។ហើយការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្រ្តរកឃើញប្រសិនបើមានដៃគូរួមដំណេកអ្នកជាសះស្បើយនោះត្រូវរងចាំដល់រយៈពេលកំណត់មួយ។
យោងតាមគេហទំព័រ Insider បានឱ្យដឹងថាឥឡូវនេះក្រុមអ្នកជំនាញកំពុងតែធ្វើការព្រមានដល់អ្នកដែលជាហើយត្រូវ ជៀសវាងពីការរួមភេទរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការជាសះស្បើយឡើងវិញពីកូវីដ១៩។ការស្រាវជ្រាវថ្មីៗដែលត្រូវបានចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិកបានរកឃើញថាសំណាកទឹកកាមពិតជាមានផ្ទុកដាននៃកូវីដ១៩។
តាមការពិសោធន៍លើបុរសជនជាតិចិន៣៨ នៅក្នុងខេត្តហេណាន រកឃើញដានមេរោគ ១៦ ភាគរយនៃសំណាក។តាមការសិក្សាមិនទាន់មានភ័ស្ដុតាមគ្រប់គ្រាន់ ថាដានវីរុសកូវីដដែលមានក្នុងទឹកកាម ងាយចម្លងតាមការរួមភេទទេ តែអ្នកស្រាវជ្រាវនៅតែទទូចឱ្យរង់ចាំ ៣០ ថ្ងៃបន្ទាប់ពីបានជាសះស្បើយពីវីរុសសឹមរួមដំណេក ហើយប្រសិនបើរួមដំណេកបន្ទាប់ពី៣០ថ្ងៃនោះត្រូវប្រើប្រាស់ស្រោមអនាម័យដើម្បីសុវត្ថិភាពសុខភាពខ្ពស់ កុំឱ្យប៉ះពាល់ដល់ការបង្កកំណើត។
ដូចដែលយើងដឹងហើយថាកូវីដ១៩ជាប្រភេទជំងឺកាចសាហាវ អាចបំប្លែងខ្លួនថ្មីបានដោយមិនមានអ្នកណាដឹងមុនឡើយ ហេតុនេះដើម្បីសុវត្ថិភាពអ្នកជំងឺកូវីដ១៩សូមអនុវត្តន៍តាមការណែនាំរបស់អ្នកជំនាញ និងការប្រុងប្រយ័ត្នដោយខ្លួនឯងបន្ថែម ជៀសវាងកើតមានបញ្ហាផ្សេងៗដោយមិនបានគ្រោងទុក។