មានមនុស្សភាគច្រើនមានគោលបំណងធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ និងមានសាច់ដុំស្អាត តែមានអ្នកមួយចំនួនមិនបានគិតទេថា ពេលហាត់ប្រាណរួច ពួកគាត់ចូលចិត្តហូបអាហារណា ដែលគាត់មានចំណង វាធ្វើឱ្យរាងកាយគាត់ គ្មានសុខភាពល្អ និងបំផ្លាញ់សាច់ដុំ។ ថ្ងៃនេះ យើងនឹងលើកពីអាហារទាំង ១០ ដែលអ្នកមិនហូប ពេលអ្នកហាត់ប្រាណរួច?
១. ភេសជ្ជៈ
បើអ្នកផឹកភេជ្ជៈមានជាតិស្ករច្រើន និងស្រា វាធ្វើឱ្យសុខភាពអ្នកមានបញ្ហា និងសាច់ដុំរបស់អ្នកមិនស្អាតទេ ហើយអ្នកត្រូវចំណាយពេលយូរថែមទៀត ដើម្បីកសាងវា។ មានមនុស្សជាច្រើន ពេលគាត់ហាត់យូរ តែគ្មានបានលទ្ធផល គាត់ក៏បញ្ឈប់ការហាត់ប្រាណ ហើយគាត់ក៏ប្រែរាងកាយរបស់គាត់ ទៅជាអ្នកធាត់ និងមានសុខភាពមិនល្អ មួយរយៈក្រោយមកទៀត។
២. ឈីស
វាជាប្រភេទអាហារដែលមានជាតិខ្លាញ់ច្រើន ដែលអ្នកមិនគួរហូបឈីសទេ វាមានខ្លាញ់អាចបំផ្លាញ់សាច់ដុំ និងការហាត់ប្រាណ ដើម្បីសម្រកជាតិខ្លាញ់ អ្នកគួរជៀសវាងអាហារប្រភេទនេះ។ ពេលអ្នកហាត់ប្រាណរួច រាងកាយអ្នកឱ្យត្រូវការបន្ថែម គឺជាតិប្រូតេអ៊ីន។
៣. ទឹកផ្លែឈើលាយជាតិផ្អែមច្រើន
នៅពេលល្ងាចមានទឹកក្រឡុកជាច្រើន ដែលមានជាតិស្ករខ្ពស់ លក់នៅលើទីផ្សា ពេលអ្នកហាត់ប្រាណអស់កម្លាំងអ្នកត្រូវការជាតិផ្អែមឱ្យមានកម្លាំងឡើងវិញ តែវាមិនមែនជាជម្រើសល្អនោះទេ។ អ្នកគួរផឹកធម្មតាវិញល្អជាង។
៤. អាហារសម្រន់មានជាតិប្រៃ
ពេលអ្នកហាត់ប្រាណរួច អ្នកបានបញ្ចេញជាតិញើស និងជាតិពុលពីខ្លួន បើអ្នកហូបប្រៃ ដូចជាអ្នកកំពុងតែទាញរាងកាយរបស់អ្នកទៅរកសភាពដើមវិញចឹង។ វាជាការពិតថា រាងកាយអ្នកត្រូវការសូដ្យូមដើម្បីជំនួសញើស ប៉ុន្តែអ្នកកុំហូបអាហារមានជាតិអំបិលប្រៃច្រើនពេក។
៥. នំប៉័ងនំដូណាត់ និងភីហ្សា
ប្រភេទនំនេះ អ្នកអាចហូបវាបាន តែមានចំនួនកម្រិត ពីព្រោះនំដូណាត់កាន់តែមានជាតិខ្លាញ់ច្រើន។ ដូច្នេះ អ្នកត្រូវបានគេចាត់ទុកថា វាជាប្រភេទអាហារ ដែលអ្នកគួរតែជៀសវាង សម្រាប់ភីហ្សា និងជាអាហារដែលប្រើអំបិលច្រើន។ ដូច្នេះគួរតែជៀសវាងបន្ទាប់ហាត់ប្រាណបែកញើស ប៉ុន្តែបើភីហ្សាអ្នកធ្វើដោយខ្លួនឯង មានម្សៅគ្រាប់ធញ្ញជាតិគ្រប់គ្រាន់ និងភីហ្សាដែលមានគុណភាព អ្នកអាចញ៉ាំបាន ។
៦. ស្ករគ្រាប់ ឬសូកូឡា
អ្នកមិនគួរញ៉ាំសូកូឡាដែលមានជាតិស្ករច្រើនទេ ពេលអ្នកធ្វើលំហាត់ប្រាណរួច វាមិនល្អចំពោះសុខភាព និងសាច់ដុំ ប៉ុន្តែបើវាជាសូកូឡាខ្មៅ ឬទឹកដោះគោមានជាតិខ្លាញ់តិច អ្នកអាចហូបវាបាន ពីព្រោះវាអាចជួយស្តាររាងកាយអ្នកឡើងវិញ។
៧. ការចៀនពងមាន់
វាជាប្រភេទអាហារ ដែលអស្ចារ្យសម្រាប់រាងកាយ តែអ្នកពេលចៀន កុំដាក់ខ្លាញ់ច្រើនពេក។ អ្នកអាចស្ងោរពង់មាន់ វាល្អជាងអ្នកចៀន។
៨. ដំឡូងបារាំងចៀន
អាហារប្រភេទនេះ សម្បូរជាតិខ្លាញ់ក្នុងដំឡូងចៀន វាមិនល្អសម្រាប់រាងកាយទេ។ រាងកាយរបស់អ្នកត្រូវការថាមពលឡើងវិញ ពិសេសជាតិប្រូតេអ៊ីន។ សម្រាប់អ្នលធាត់ ចៀសវាងអាហារមានជាតិខ្លាញ់ឱ្យច្រើន ដើម្បីសម្រាកទម្ងន់។
៩. សាច់មានខ្លាញ់ច្រើន
បើអ្នកហូបសាច់ដែលមានជាតិខ្លាញ់ច្រើន ដួចជាសាច់ជ្រូកបីនាន់ វាធ្វើឱ្យរាងកាយរបស់អ្នកសម្បូរជាតិច្រើន និងមានផលប៉ះពាល់ដល់សាច់ដុំរបស់អ្នកផងដែរ។ អ្នកគួរហូបដូចជាសាច់គោ សាច់មាន់ និងបន្លែ ផ្លែឈើឱ្យច្រើន ដើម្បីផ្តល់ជាតិប្រូតេអ៊ីនដល់រាងកាយ និងសុខភាពល្អ។
១០. ជាតិការហ្វេ
ពេលល្ងាចអ្នកហាត់ប្រាណបានបញ្ចប់ អ្នកមិនគួរហូបការហ្វេនោះទេ។ វាជាភេសជ្ជៈដែលមានជាតិស្ករច្រើន ពីព្រោះថា ការហាត់ប្រាណរបស់អ្នកមួយថ្ងៃ(២ទៅ៣ម៉ោង) បាត់បង់ការឡូរីរបស់អ្នក វាតិចតួច។ ការផឹកជាតិការហ្វេពេលល្ងាច វាធ្វើឱ្យអ្នកមានផលវិបាកដល់ដំណេករបស់អ្នក។
បន្ទាប់ពីធ្វើលំហាត់ប្រាណដើម្បីពង្រឹងរាងកាយ ការទទួលទានអាហារមួយចំនួន វាសំខាន់សម្រាប់សុខភាព និងសាច់ដុំ។ ការមានប៉ះពាល់ដល់រាងកាយ និងសុខភាព គឺមកពីអាហារដែលអ្នកហូបជាប្រចាំ មិនបានគិត។ អ្នកគួរជៀសវាងអាហារទាំងអស់នេះ បើអ្នកចង់ហូប ត្រូវកំណត់ចំនួនកាឡូរីរបស់អ្នកឱ្យមានកំណត់។
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព