កីឡា
ល្ងាចៗ ហាត់ប្រាណបែបនេះ ដុតខ្លាញ់ឱ្យស្រកគីឡូលឿនដូចចិត្ត

បើអ្នកចង់គីឡូដោយគ្មានលំហាត់ប្រាណជំនួយទេ អ្នកពិបាកសម្រកគីឡូបានដូចចិត្តណាស់។ មានរឿងមួយទៀតគឺស្បែករបស់អ្នកអត់ហាប់ណែនទេ។ ការធ្វើលំហាត់ប្រាណនេះជួយដល់ប្រព័ន្ធសុខភាពរបស់អ្នកឱ្យសរសៃឈាមដើរស្រួល បណ្តុះកោសិកាថ្មីឱ្យស្បែក និងសម្រស់របស់អ្នកឱ្យមើលទៅក្មេងជាងវ័យ។ ជាពិសេសការធ្វើលំហាត់ប្រាណបែប Cordio នេះតែម្តងជាលំហាត់ប្រាណមួយងាយដុតខ្លាញក្បាលពោះ និងខ្លាញ់ផ្នែករាងកាយផ្សេងទៀត។

ការហាត់ប្រាណបែប Cordio ជាលំហាត់ប្រាណបែបទូទៅដែលមានដូចជា ការរត់ ការហែងទឹក ការដើរ និងការធ្វើចលនាកម្តៅសាច់ដុំជាដើម...។ បើយោងតាម healthstatus បានចុះផ្សាយថា ពេលអ្នកធ្វើលំហាត់ប្រាណទាំងអស់នេះកាន់តែខ្លាំង វានឹងធ្វើឱ្យប្រព័ន្ធសរសៃឈាមបញ្ជួនឈាមទៅកាន់បេះដូងបានល្អ ហើយដំណើរជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកកាន់តែងាយស្រកដែរ។ ព្រោះវាផ្តល់អុកស៊ីសែនដល់កោសិកាក្នុងសាច់ដុំរបស់អ្នកធ្វើឱ្យកោសិការបស់អ្នកអាចដុតបំផ្លាញជាតិខ្លាញ់បានកាន់តែច្រើនទាំងពេលហាត់ប្រាណ និងពេលសម្រាកថែមទៀត។ នេះជាចំណុចពិសេសលំហាត់ប្រាណ Cordio។ ការធ្វើលំហាត់ប្រាណនេះ គេប្រើចលនាសាច់ដុំធំៗ ក្នុងរយៈពេលដែលមានិរន្តភាពដើម្បីរក្សាចង្វាក់បេះដូងយ៉ាងហោចណាស់ ៥០%ដែរ។

តើការហាត់ប្រាណរបស់អ្នកខ្លាំងបានគ្រប់គ្រាន់ឬនៅ? នៅពេលដំបូង អ្នកធ្វើលំហាត់ប្រាណ វាធ្វើឱ្យអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការហ្វឹកហាត់ខ្លួនប្រាណឱ្យដុតជាតិខ្លាញ់ពីក្នុងខ្លួនរបស់អ្នក។ ហើយមួយរយៈពេលក្រោយមកអ្នកនឹងឃើញលទ្ធផលដោយខ្លួនឯងជាមិនខាន។ បើយោងតាមក្រសួងសុខាភិបាលអាមេរិកបានប្រាប់ថា អ្នកត្រូវធ្វើការលំហាត់កម្រិតមធ្យមចាប់ ១៥០ ទៅ ៣០០ នាទី ក្នុងមួយសប្តាហ៍ វាធ្វើឱ្យមានការផ្លាស់ប្តូរខ្លាំងក្លាផ្នែករាងកាយរបស់មនុស្សពីធាត់មកស្រកគីឡូ ពីអ្នកមានសុខភាពខ្សោយមករឹងមាំម្តងបន្តិចៗ និងថែសម្រស់របស់អ្នកឱ្យក្មេងជាងវ័យផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2704

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia