ភេសជ្ជៈ១នេះផ្តល់ផលវិជ្ជមានជាច្រើនដល់សុខភាពរបស់អ្នក។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យតាន់ប្រឆាំងជាមួយជំងឺផ្តាសាយ និងឈឺបំពង់ក។ វាព្រោះមានផ្ទុកវីតាមីនC ខ្ពស់ជួយពង្រឹងភាពស៊ាំ។ លើសពីនេះ វាជួយជំរុញដល់ពោះវៀនដំណើរការស្រួល កាត់បន្ថយការហើមពោះ និងទល់លាមកផងដែរគឺភេសជ្ជៈទឹកក្រូចឆ្មារជាមួយទឹកក្តៅនិងទឹកឃ្មុំនេះឯង។ (ក្រូចឆ្មាលាយជាមួយទឹកក្តៅតិចៗ និងទឹកឃ្មុំ ហៅថា ភេសជ្ជៈ ១នេះ)។
នៅពេលអ្នកឆុងក្រូចឆ្មាលាយជាមួយទឹកឃ្មុំអ្នកត្រូវដាំទឹកឱ្យពុះល្អ បន្ទាប់មកទុកវាមួយឡែកសិនរងចាំឱ្យទឹកនោះចុះកម្តៅនៅឧណ្ហៗ ពីព្រោះថាការដែលអ្នកលាយល្បាយក្រូចឆ្មាទឹកឃ្មុំនៅពេលដែលទឹកទើបតែពុះរួច ឬទឹកដែលមានកម្តៅខ្លាំងវាអាចធ្វើឱ្យបាត់បង់ប្រសិទ្ធភាពរបស់ក្រូចឆ្មាជាមួយទឹកឃ្មុំ ហើយវាក៏មិនអាចទៅដុតជាតិខ្លាញ់បានល្អដែរ។
ពេលវេលាល្អបំផុតសម្រាប់ញ៉ាំ គឺអ្នកត្រូវញ៉ាំនៅពេលព្រឹកបន្ទាប់ពីហាត់ប្រាណរួច ១៥ នាទី ឬញ៉ាំមុនអាហារពេលព្រឹកចាប់ពី ៣០ នាទី ទៅ ១ម៉ោង ដើម្បីឱ្យសារធាតុក្រូចឆ្មាជាមួយទឹកឃ្មុំមានសមត្ថភាពល្អទៅដុតជាតិខ្លាញ់នៅក្នុងខ្លួន ជាពិសេក្បាលពោះតែម្តង។
ព្រោះភេសជ្ជៈ ១នេះ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែមួយចំនួនតូចដូចជាប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម។ ហើយជាតិអាស៊ីតរបស់ក្រូចឆ្មាជួយឱ្យថ្លើមលាងជាតិពុលកាន់តែមានប្រសិទ្ធភាពឱ្យស្បែករបស់អ្នកមានសុខភាពល្អក្មេងជាងវ័យ។ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយរ៉ាឌីកាល់សេរី និងបន្ថយភាពចាស់ដោយមានជាតិវីតាមីនC ជួយដល់ការផលិតកូឡាជែនឱ្យស្បែកភ្លឺថ្លា។ ប៉ុន្តែប្រសិនជាអ្នកមានបញ្ហាឈឺក្រពះ ឬពោះវៀន អ្នកមិនគួរផឹកភេសជ្ជៈ ១នេះទេ ព្រោះក្រូចឆ្មាមានជាតិអាស៊ីតខ្ពស់ មិនល្អសម្រាប់អ្នកមានជំងឺក្រពះពោះវៀននោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព