ផ្លូវចិត្តគឺជារឿងសំខាន់ ផ្លូវចិត្តល្អ មិនថាការងារ ស្នេហា ទំនាក់ទំនងគ្រួសារក៏ល្អ តែប្រសិនណា ផ្លូវចិត្តមិនល្អ មានវិបត្តិមិនចេះចប់ អ្នកខ្លះរក្សាជីវិតឱ្យគង់ក៏គ្មានដែរ។ ដោយសម្លឹងមើលឃើញពីឥទ្ធិពលអវិជ្ជមាន ជាច្រើនចេញពីបញ្ហាផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហានេះ សូមព្យាយាមដោះស្រាយបញ្ហាដោយប្រើបញ្ហា ដោះភ្លាមៗកុំទុកត្រូវចាំថា រឿងអ្វីក៏អាចដោះស្រាយចេញដើរកុំអស់សង្ឃឹម មួយវិញទៀតបបអាហារក៏ចូលរួមចំណែកឱ្យបញ្ហាផ្លូវចិត្តប្រសើរដូចគ្នា ។
នេះបើយោងតាមយៈគេហទំព័រ.medindia បានបញ្ជាក់ឱ្យដឹងថា ភេសជ្ជៈធម្មជាតិទាំងអស់នេះ អាចជួយដោះស្រាយ អារម្មណ៍ស្រ្តេស ថប់បារម្ភ បញ្ហាផ្លូវចិត្តឱ្យប្រសើរជាងច្រើន។ ភេសជ្ជៈទាំងនោះមានដូចជា៖
១.តែបៃតង៖ តែបៃតងសម្បូរដោយ សារធាតុserotonin និង dopamine ដែលសារធាតុនេះមាននាទីល្អសម្រាប់ខួរក្បាល រាងកាយ ជួយបំបាត់ថប់បារម្ភ ជួយបន្ធូរអារម្មណ៍តានតឹង និងជួយជុសជុលកោសិកាដែលខូចខាត។
២.ទឹកដោះគោក្ដៅ៖នៅក្នុងទឹកដោះគោសម្បូរ អាស៊ីតអាមីណូ tryptophan ដែលត្រូវបានបំប្លែងទៅជា serotonin សារធាតុនេះល្អសម្រាប់ដំណេក ប្រសិនណាផឹកទឹកដោះគោក្ដៅ ជួយឱ្យរាងកាយធូរស្រាល សម្រាន្តគេងលក់ស្រួល។
៣.ទឹកដូង៖ គឺជាភេសជ្ជៈដែលមានប្រយោជន៍ច្រើនដល់រាងកាយ ទឹកដូងមាននាទីទៅជួយដល់មុខងារសាច់ដុំ ក្នុងទឹកដូងសម្បូរដោយ ប៉ូតាស្យូម ម៉ាញេស្យូម ជួយកាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ ស្ត្រេស
៤.ទឹកធម្មតា៖ រាងកាយគឺពិតជាត្រូវការទឹកបំផុត ទឹកធម្មតា ល្អសម្រាប់សុខភាព ប្រសិនណាអ្នកផឹកទឹកមិនបានគ្រប់គ្រាន់អាចនាំឱ្យ ខ្សោះជាតិទឹក ស្រ្តេស លំហូរឈាមរត់មិនស្រួល អារម្មណ៍មួម៉ៅ ជាដើម ដូច្នេះទឹកអាចមាននាទីជួយឱ្យឈាមរត់ស្រួល បន្ធូរអារម្មណ៍ ស្រ្តេស ។
អត្ថបទដោយ៖ ប៉ែត ធីតា