ក្រពះគឺជាសរីរាង្គសំខាន់មួយនៅក្នុងរាងកាយវាមាននាទីកិនបំបែកម្ហូបអាហារផ្សេងៗដែលយើងបានញុំាចូលទៅដើម្បីយកទ្រទ្រង់រាងកាយតាមប្រព័ន្ធផ្សេងៗគ្នា មួយវិញទៀតប្រសិនណាក្រពះមានបញ្ហាដូចជារលាក បំបៅផ្សេងៗគឺត្រូវតែប្រញាប់ព្យាបាលបំផុតពីព្រោះអាច ជះផលអាក្រក់ដូចជាធ្វើឱ្យយើងរាគ ចុក ឈឺចុកចាប់ក្នុងពោះ ក្អួតចង្អោរ និងកើតមានអាការអាក្រក់ជាងនិងទៀតក៏មានដែរ។
ដូច្នេះហើយក្រុមការងារចាបបៃតងសូមលើកយកភេសជ្ជៈដែលធ្វើឱ្យក្រពះមិនងាយខ្សោយមិនងាយរាគ ចុកឡើងមកហើយបើមានញុំាភេសជ្ជៈទាំងអស់និងជាប្រចាំអាការចុករាគ ក្អួតប្រសើរឡើងឆាប់រហ័ស។ នេះបើ តាមរយៈគេហទំព័រhealthlineបានបញ្ជាក់ឱ្យដឹងថាភេសជ្ជៈទាំងនោះមានដូចជា៖
១.ខ្ញី៖ខ្ញីត្រូវបានគេរកឃើញថាមានសមត្ថភាពធ្វើឱ្យសរសៃប្រសាទរបស់សរីរាង្គនៅក្នុងក្រពះប្រសើរ នឹងជួយបំបាត់អាការដែលអ្នកខ្សោយក្រពះតែងតែជួបដូចជា ចុករាក ក្អួតចង្អោរ ជាដើម។ជាពិសេសស្រ្តីដែលមានផ្ទៃពោះក៏អាចទទទួលទានខ្ញីបានដូចគ្នាដើម្បីបំបាត់អាការចាញ់កូន។ របៀបធ្វើតែខ្ញីផឹកអាចចិតខ្ញីស្ដើងៗហើយដាក់ជាមួយទឹកក្ដៅឧណ្ហៗញុំាពេលព្រឹកនាំឱ្យអាការទាំងអស់និងបានធូរស្បើយច្រើន តែកុំទទួលទានខ្ញីលើសពី៥ក្រាមឱ្យសោះក្នុង១ថ្ងៃព្រោះវាអាចជះផលអាក្រក់មកវិញមិនថាស្រ្តីមានផ្ទៃពោះឬក៏មិនមាន។
២.តែlicorice៖យើងបានដឹងហើយថាបំបៅក្រពះគឺគ្រោះថ្នាក់ណាស់ដល់ក្រពះបើទុកយូរមិនព្យាបាលអាចធ្លាយក្រពះបាន តែlicorice គឺមានសមត្ថភាពជួយការពារជំងឺបំបៅក្រពះរុំារ៉ៃ ការឈឺចាប់ដោយសារការរលាកក្រពះជាពិសេសតែlicorice អាចបានសមត្ថភាពជួយផលិតស្លេស្មនៅក្នុងក្រពះដែលជាហេតុជួយការពារការច្រាលជាតិអាស៊ីតនៅក្នុងក្រពះដែលបណ្ដាលឱ្យឈឺក្រពះ។
៣.តែChamomile៖អាចធ្វើឱ្យការឈឺចាប់នៅក្នុងក្រពះ រាកក្អួតចង្អោរ ហើមពោះ ជួយសម្រួលក្រពះពោះវៀនបំបាត់ការទល់លាមករុំារ៉ៃ។ តែChamomileគឺអាចមានសមត្ថភាពការពារកាត់បន្ថយការឈឺក្រពះចេញជាអាការខាងលើបានយ៉ាងប្រសើរ។
ជាការពិតណាស់ប្រសិនបើបងប្អូនទាំងអស់គ្នាកើតមានអាការដែលយើងបានរៀបរាប់ខាងលើនេះគឺដោយសារ ក្រពះពោះវៀនខ្សោយញុំាអាហារអ្វីងាយនិងមានបញ្ហាដូច្នេះអាចសាកផឹកភេសជ្ជៈ៣មុខនេះបានតែកុំផឹកនៅក្នុងបរិមាណច្រើនជាប្រចាំថ្ងៃពេក។មួយវិញទៀតដើម្បីថែរក្សាក្រពះសូមបងប្អូនព្យាយាមកាត់បន្ថយអាហារហឹរ ប្រៃ ខ្លាញ់និងញុំាអាហារឱ្យបានទៀងទាត់បើមិនដូច្នេះទេអាចឈឺក្រពះជាមិនខាន៕
អត្ថបទដោយ៖ប៉ែត ធីតា