ជំងឺ
វេជ្ជបណ្ឌិតបញ្ជាក់ថា រោគសញ្ញាទាំងនេះ នាំឱ្យអ្នកកើតដុំសាច់ក្នុងខួរក្បាល
Tror Sopheap
October 13 2025
1.5 K views

ពេលខ្លះកុំមើលងាយស្រ្តេសណា! ស្រ្តេសយូរធ្វើឱ្យមនុស្សយើងកើតជំងឺលើសឈាម ទឹកនោមផ្អែម និងបញ្ហាកាំងបេះដូង។ លោកស្រីត្រាងមានអាយុ ៣៨ឆ្នាំជាជនជាតិវៀតណាម គាត់មានរោគសញ្ញាលេចចេញជារូបរាងកាលពីប៉ុន្មានខែមុន គាត់មានអារម្មណ៍ដូចជាឆក់ចរន្តអគ្គិសនីនៅត្រង់កខាងក្រោយត្រចៀករបស់គាត់ ហើយជួនកាលរាលដាលឈឺដល់ពេញក្បាល។ សម្រាប់ការឈឺចាប់នេះ វាបន្តធ្វើឱ្យគាត់អស់កម្លាំង និងកើនភាពតានតឹង។ លុះពេលគាត់ឈឺក្បាលធ្ងន់ធ្ងរ ដៃក៏អស់កម្លាំងរាងខ្សោយ និងភាពថប់បារម្ភមិនអាចពន្យល់បានពីសញ្ញានេះ។

លោកស្រីត្រាងមកមន្ទីរពេទ្យនៅក្នុងទីក្រុងហូជីមិញដើម្បីស្កែនខួរក្បាលដើម្បីដឹងពីបញ្ហានេះ។ ហើយលទ្ធផលស្កែន Tesla MRI ចំនួន៣ដងបានបង្ហាញពីដុំពក(ដុំគីស)មានទំហំប្រហែល ៤សង់ទីម៉ែត្រនៅជិតដើមខួរក្បាល។ ជាដុំពកបានបង្ហាប់សរសៃខួរក្បាល និងផ្នែកខាងក្រោយដើមខួរក្បាលធ្វើឱ្យដំណើរសារធាតុរាវcerebrospinal រួមតូច។

តាមលោកវេជ្ជបណ្ឌិត ឈូតាន់ ស៊ី ជាប្រធាននាយកដ្ឋានវះកាត់សរសៃប្រសាទ ឆ្អឹងខ្នង បានលើកឡើងថា ដុំគីសនេះមានទីតាំងនៅជិតមជ្ឈមណ្ឌលសរសៃផ្លូវដង្ហើម និងឈាមរត់ បើមិនបានព្យាបាលទេ អាចមានករណីស្លាប់លឿន។ ការវះកាត់យកដុំគីសនេះជារឿងស្មុគណាស់ វាមានការជាប់ទំនាក់ទំនងជាមួយនឹងសរសៃឈាមខួរក្បាលអាចបំផ្លាញសរសៃប្រសាទ ឬសរសៃឈាមដែលជួយផ្គត់ផ្គង់ឈាមទៅកាន់ដើមខួរក្បាល។ បន្ទាប់ពីរយៈពេលជិត ៣ម៉ោងធ្វើការវះកាត់ ក៏បានយកដុំគីសចេញបានដោយជោគជ័យ។

ហើយលោកវេជ្ជបណ្ឌិតបានណែនាំថា អ្នកមានរោគសញ្ញាឈឺក្បាលយូរជាពិសេសស្រ្តេសនេះតែម្តង ហើយអមជាមួយភាពទន់ខ្សោយអវយវៈដោយពិបាកពន្យល់ ចេះតែវិលមុខ ឬអារម្មណ៍មិនស្ងប់ និងការថប់បារម្ភ បើអ្នកមិនប្រញាប់ដោះស្រាយបញ្ហាស្រ្តេសនេះទេ អាចមានបញ្ហាដុះដុំសាច់ខួរក្បាលដោយអត់ដឹងខ្លួនទេ។ ទោះបីករណីនេះកម្រក៏ដោយ បើអ្នកមិនប្រុងប្រយ័ត្នទេ អ្នកអាចនឹងស្តាយក្រោយជាមិនខាន។ បើមានសញ្ញា​ខាងលើមិន​ប្រក្រតី អ្នកគួរ​ទៅ​ពិនិត្យ​សុខភាពឬស្កែនខួរក្បាលដើម្បី​រកមើលពីបញ្ហា ហើយ​ព្យាបាល​វាឱ្យទាន់ពេលវេលា​៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia