កាលពីថ្មីៗនេះក្រសួងសុខាភិបាលបានបង្ហាញទិន្នន័យនៃករណីបាត់បង់ជីវិតរបស់អ្នកជំងឺកូវីដ១៩ ហើយសង្កេតឃើញថាអ្នកបាត់បង់ជីវិតភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សុំាង ហើយភាគរយយផ្សេងទៀតក៏មានអ្នកចាក់វ៉ាក់សុំាងហើយផងដែរ។នេះអាចដោយសារបង្វះការមានវិធីសាស្រ្តថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនបន្ថែមឬអាចមកពីសមាជិកក្បែរខ្លួនមានការធ្វេសប្រហែសនាំមេរោគចូលផ្ទះក៏ថាបាន។
ហេតុនេះចាបបៃតងបានដកស្រង់វិធីការពារខ្លួនសំខាន់ៗដែលអង្គការសុខភាពពិភពលោកកបានដាក់ឱ្យបងប្អូនចាក់វ៉ាក់សុំាងហើយត្រូវតែអនុវត្តន៍បន្ថែមទើបអាចបូកផ្សំជាមួយប្រសិទ្ធភាពវ៉ាក់សុំាង អាចការពារអាយុជីវិតបងប្អូនបាន។
សូមរក្សាការប្រុងប្រយត្ន័ជានិច្ច ទោះជាអ្នកបាន ចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយក៏ដោយ ដោយត្រូវ៖
-ពាក់ម៉ាស់
-រក្សាគម្លាតពីគ្នា
-លាងសម្អាតដៃជានិច្ចជាមួយទឹក និង សាប៊ូ ឬអាកុលដែល
-ចៀសវាងកន្លែងដែល មានមនុស្សច្រើន
-ខ្ទប់មាត់ពេលក្អក និងកណ្ដាស់
តាមរយៈប្រសាសន៍របស់លោកជំទាវឱ វណ្ណឌីនកន្លងមកក៏បានលើកឡើងដែរថា វ៉ាក់សុំាងមិនអាចជួយការពារយើងមិនឱ្យឆ្លងកូវីដ១៩បាន១០០% ទេទាល់តែបងប្អូនព្យាយាមថែសុខភាពនិអនុវត្តវិធានការការពារខ្លួនបន្ថែម។
តាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានឱ្យដឹងដែរថា អ្នកអាចឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកចាក់វាក់ សាំង កូវីដ-១៩ រួច ប៉ុន្តែ បើទោះជាឆ្លង ក៏មានរោគសញ្ញាស្រាលដែរ ពីព្រោះករណីឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩រួច ជាទូទៅកើតមានមុនពេលមនុស្សម្នាក់មានភាពស៊ាំគ្រប់គ្រាន់។ បើទោះបានចាក់វាក់សាំងកូវីដ-១៩ដែលមានប្រសិទ្ធភាពខ្ពស់ហើយក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនតូចឆ្លងជំងឺ។ នេះមានន័យថាវ៉ាក់សាំង មិនអាច ការពារមនុស្សបាន ១០០% នោះទេ។តែត្រូបន្ថែមវិធីការពារខ្លួនបន្ថែមទៀតពិសេស វិធានការខាងលើដែលអាចបញ្ចៀសការឆ្លងទៅកាន់ខ្លួនអ្នកនិងសមាជិកក្នុងផ្ទះផងដែរ។
ម្យ៉ាងទៀតសូមបងប្អូនបន្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើបាន នៅពេលដល់វេនអ្នក ទាំងដូសមូលដ្ឋានគ្រឹះនិងដូសជំរុញ។
អត្ថបទដោយ៖ភោគ ម៉ារី