ជំងឺរលាកអញ្ចាញធ្មេញដែលត្រូវបានគេស្គាល់ផងដែរថាជាជំងឺរលាកជាលិកាជុំវិញធ្មេញ (periodontal disease) ហើយជាទូទៅកើតឡើងដោយសារកត្តាទម្លាប់មិនល្អនៃអនាម័យមាត់ធ្មេញ ដែលបង្កឱ្យមាន ការបង្ករោគនៃពពួកបាក់តេរីនៅក្នុងកំណកកំបោរតាមជើងធ្មេញ។ ជំងឺរលាកអញ្ចាញធ្មេញ អាចបណ្តាលឱ្យពុកធ្មេញហើយ រួមទាំងអាចជាហានិភ័យនៃជំងឺសួត និងជំងឺបេះដូងផងដែរ។
រោគសញ្ញាសំខាន់ៗនៃជំងឺរលាកអញ្ចាញធ្មេញដូចជា នោតាមអញ្ចាញធ្មេញមានសភាពហើម ក្រហម ហូរឈាមនៅតាមអញ្ចាញធ្មេញ រួមទាំងធ្វើឱ្យមានការឈឺចាប់ ពិបាកក្នុងទំពារនៅពេលទទួលទានអាហារ និងមានក្លិនដង្ហើម ឬក្លិនមាត់មិនល្អ។
ចំពោះការព្យាបាលនៃជំងឺរលាកអញ្ចាញធ្មេញគឺផ្អែកទៅតាមតម្រូវនៃរោគសញ្ញាជាក់លាក់ទៅតាមស្ថានភាពផ្ទាល់របស់អ្នក។ ក្នុងករណីនៃរោគសញ្ញាដែលមានស្ថានភាពមិនល្អអាចបណ្តាលឱ្យទៅជាមាន ជំងឺផ្សេងៗ និងបង្ករោគណាមួយដែលជាកត្តាគ្រោះថ្នាក់ទៅដល់សុខភាព ដូចនេះសូមស្វែងរកការព្យាបាលជាមួយគ្រូពេទ្យជំនាញ ឬទន្តពេទ្យដើម្បីអ្នកអាចទទួលបានក្នុងការធ្វើរោគវិនិច្ឆ័យទៅតាមស្ថានភាពនៃសុខភាពរបស់អ្នក និងអាចបញ្ឈប់នៃការវិវត្តនៃជំងឺនេះផងដែរ។
វិធានការការពារនៃជំងឺរលាកអញ្ចាញធ្មេញគឺអ្នកគ្រាន់តែអនុវត្តនូវអនាម័យមាត់ធ្មេញឱ្យបានល្អជាប្រចាំ និងធ្វើការរៀបចំផ្នែកការឱ្យបានទៀងទាត់ក្នុងការទៅពិនិត្យមាត់ធ្មេញជាមួយទន្តពេទ្យយ៉ាង ហោចណាស់រៀងរាល់៦ខែម្តង៕
អត្ថបទដោយ៖ សែម សុធារី