ជំងឺ
កុំចេះតែផ្សំថ្នាំលេប! មានសញ្ញាទាំងនេះឆាប់ទៅពេទ្យ ប្រយ័ត្នគ្រុនឈាមកុំទុកដល់បែកគ្រាប់ឈា.ម
Senghong Kong
December 5 2022
293 views

នៅក្នុងប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺគ្រុនឈាមមានកើនឡើងខ្ពស់ ក្នុងចំណោមប្រជាជន២ម៉ឺននាក់ មាន១០០ករណីជាង ឬច្រើនជាងនេះដែលកើតគ្រុនឈាម ដែលនេះជាការព្រួយបារម្ភ និងគួរយកចិត្តទុកដាក់ផងដែរ នេះបើផ្អែកតាមកការឱ្យដឹងពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ដូចដែលបងប្អូនបានដឹងហើយ ថាជំងឺនេះកើតឡើងដោយសារមូសខាំ គួរប្រុងប្រយ័ត្នខ្ពស់ ហើយជំងឺនេះអាចដឹងបាន តាមរយៈការធ្វើតេស្តឈាមប៉ុណ្ណោះ។

ដោយសារជំងឺនេះ មានរោគសញ្ញាស្រដៀងគ្នានិងគ្រុនផ្ដាសាយធម្មតា ធ្វើឱ្យអ្នកជំងឺយល់ច្រឡំ មិនបានចាប់អារម្មណ៍ ចេះតែផ្សំថ្នាំលេបផ្ដេសផ្ដាស។ ទាំងនេះសុទ្ធតែជាហានិភ័យគ្រោះថ្នាក់ ព្រោះជំងឺគ្រុនឈាម ងាយនឹងវិវត្តទៅធ្ងន់ធ្ងរក្នុងរយៈពេលខ្លី ងាយបែកគ្រាប់ឈាម ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះភ្លាមៗ ឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័ស នេះបើផ្អែកតាមការឱ្យដឹងពី mayoclinic.org

ដើម្បីបង្ការហានិភ័យគ្រោះថ្នាក់ដល់ជីវិតនេះ លោកអ្នកគួរយកចិត្តទុកដាក់និងស្គាល់ឱ្យច្បាស់ពីរោគសញ្ញាគ្រុនឈាម ដើម្បីកុំឱ្យច្រឡំថាខ្លួនឯងគ្រុនធម្មតាដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល។ រោគសញ្ញានៃគ្រុនឈាមមានដូចជា៖

- គ្រុនក្ដៅខ្លាំងចន្លោះពី៤ទៅ១០ថ្ងៃមិនបាត់ (បើគ្រុនក្ដៅលើសពី៣ឬ៤ថ្ងៃឡើង ហើយគ្មានហៀរសំបោរ គួរឆាប់ទៅពេទ្យ)

- ក្ដៅខ្លួនខ្លាំង កម្ដៅជិតឬ៤០អង្សារសេ

- ឈឺក្បាល

- ឈឺតាមសាច់ដុំ និងសន្លាក់

- មានក្អួត ចង្អោរ

- ឈឺខាងក្រោយភ្នែក

- ហើមក្រឡទែន

- មានកន្ទួល ក្រហមលើស្បែកឬរមាស់។

ជាមួយគ្នានេះ ផ្អែកតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា បើទុកឱ្យជំងឺនេះចូលដល់សភាពធ្ងន់ធ្ងរ គ្រុនចន្លោះពី៣ទៅ៧ថ្ងៃឡើងទៅ អ្នកជំងឺអាចមានអាការចុកពោះខ្លាំង ក្អួតខ្លាំង ឈាមតាមអញ្ចាញធ្មេញ ក្អួតឈាម អស់កម្លាំងរសេះរសោះ ពិបាកដកដង្ហើមជាដើម។ ហេតុនេះ ជំងឺនេះជាបញ្ហាព្រួយបារម្ភ ព្រោះវាមានគ្រោះថ្នាក់ខ្លាំង។ វេជ្ជបណ្ឌិត បានបន្ថែមទៀតថាជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ទាមទារឱ្យអ្នកជំងឺត្រូវទទួលការព្យាបាលពីគ្រូពេទ្យ ផឹកទឹកឱ្យបានច្រើន មានករណីសង្ស័យចៀសវាងការលេបថ្នាំអាស្ពេរីន ថ្នាំនេះអាចប៉ះទង្គិចធ្វើឱ្យឈាមកាន់តែរាវ អាចហូរឈាមខ្លាំងលើសដើម

ជារួមមកវិញ ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ មិនថាកុមារ ឬមនុស្សពេញវ័យនោះទេ។ ករណីមានរោគសញ្ញាសង្ស័យ លើសពី៣ថ្ងៃឡើងទៅ លេបថ្នាំមិនបាត់ គួរតែឆាប់ទៅជួបគ្រូពេទ្យ និងធ្វើតេស្តឈាមឱ្យបានច្បាស់លាស់ ចៀសវាងកើតជំងឺគ្រុនឈាម មានគ្រោះថ្នាក់ដល់ជីវិត៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.6 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
2.8 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.4 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
887 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
827 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia