គិតមកដល់ពេលនេះម៉ោងនេះ មានមនុស្សជាង៦លាន៤សែននាក់ហើយដែលកំពុងឆ្លងវីរុសកូវីដ១៩ ក្នុងនោះមានមនុស្សជាង១លាន៥សែននាក់បានបាត់បង់ជីវិតពីលើភពផែនដីនេះ។
មួយឆ្នាំហើយដែលព្រឹត្តិការណ៍កូវីដ១៩បានវាយលុកចូលរាតត្បាតនៅលើពិភពលោក រំខានដល់ជីវិតមនុស្សជាតិគ្រប់ៗគ្នា មិនថាជាការព្រួយបារម្ភលើសុខភាព ព្រួយបារម្ភរឿងសេដ្ឋកិច្ច និងព្រួយបារម្ភរឿងអាយុជីវិតទៀតសោត។
វាជាពេលវេលាមួយដែលមនុស្សជាតិជាច្រើនលាននាក់បានកំពុងសម្រក់ទឹកភ្នែក យំស្រែក ក៏ដូចជាឈឺចាប់ដែលត្រូវបារម្ភខ្លួនឯងផង មនុស្សជាទីស្រលាញ់ផងដែលកំពុងតែឆ្លងវីរុសកូវីដ១៩នៅមណ្ឌលចត្តាឡីស័កបែកពីផ្ទះ ហើយជាពិសេសគឺមនុស្សជាង១លាន៥សែននាក់ដែលបានបាត់បង់ជីវិតដ៏មានតម្លៃ ឃ្លាតឆ្ងាយពីគ្រួសារនិងមនុស្សជាទីស្រលាញ់ដោយសារតែវីរុសកូវីដ១៩ដ៏កាចសាហាវនេះ។
គិតមកដល់ពេលនេះម៉ោងនេះ មានមនុស្សជាង៦លាន៤សែននាក់ហើយដែលកំពុងឆ្លងវីរុសកូវីដ១៩ ក្នុងនោះមានមនុស្សជាង១លាន៥សែននាក់បានបាត់បង់ជីវិតពីលើភពផែនដីនេះ។ ដោយឡែកនៅប្រទេសកម្ពុជាយើងក្នុងរយៈពេល៣ ៤ថ្ងៃកន្លងមកនេះ ក៏មានការប៉ះទង្គិចធ្ងន់ធ្ងរពីការឆ្លងកូវីដ១៩ចូលទៅក្នុងសហគមន៏ដូចគ្នា ពោលគឺមានអ្នកធ្វើតេសត្តរកកូវីដ១៩ដែលជាប់ការសង្ស័យពាក់ព័ន្ធនឹងការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺដែលផ្ទុកកូវីដ១៩ ជិត១ម៉ីននាក់ឯណោះ ក្នុងនោះគេរកឃើញមានអ្នកផ្ទុកកូវីដ១៩សរុបចំនួន១៧នាក់។
ដោយមានការកើនឡើងជាលំដាប់រាល់ការធ្វើតេស្ដរៀងរាល់ដំណាក់កាលនេះសូមប្រជាជនយើងមេត្តាព្យាយាមរក្សាការប្រុងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសឱ្យផុតពីជំងឺកាចសាហាវនេះ៕
អត្ថបទដោយ៖ អឿ ស្រីហួយ