តោះត្រៀមខ្លួនចាក់វ៉ាក់សុំាងរបស់អាមេរិក! កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បងធំអាមេរិកដែលគ្រប់គ្រងដោយប្រធានធិបតី Joe Biden បានប្រកាសជាសាធារណៈថា ខ្លួនគ្រងនឹងរៀបចំចែកចាយនូវវ៉ាក់សុំាងកូវីដ‑១៩ ចំនួន ៥៥លានដូសសម្រាប់ពិភពលោក។ នៅក្នុងនោះដែរ លោកប្រធានាធិបតី Joe Biden ក៏បានសន្យាថានឹងរៀបចំបម្រុងសម្រាប់ចុងខែនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
បច្ចុប្បន្នពេលនេះ សហរដ្ឋអាមេរិកដែលជាបងធំបានបង្ហើបថា ខ្លួនមានវ៉ាក់សុំាងនៅក្នុងដៃចំនួន ៨០លានដូស។ ដែលត្រូវដកយកវ៉ាក់សុំាង ៧៥% ដើម្បីចែកចាយតាមរយៈកម្មវិធីចាក់វ៉ាក់សុំាងជាសកល(COVAX)ដែលជាកម្មវិធីរបស់អង្គការសុខភាពពិភពលោក ហើយសម្រាប់វ៉ាក់សុំាងចំនួន ២៥% ទៀតនឹងត្រូវចែកចាយដោយផ្ទាល់ជាមួយប្រទេសដែលត្រូវការ។
នៅក្នុងនោះដែរ សេតវិមានរបស់អាមេរិក បានបញ្ជាក់ថា វ៉ាក់សុំាងប្រមាណ ១៤លានដូសត្រូវចែកទៅតំបន់អាមេរិកឡាទីន និងការាបៀនរួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំបី បេរ៉ូ អេក្វាទ័រ ប៉ារ៉ាហ្គាយ បូលីវី អ៊ុយរូហ្គាយ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស ហៃទី សធារណរដ្ឋដូមីនីកែន ប៉ាណាម៉ា និងកូស្ការីកា។
សម្រាប់វ៉ាក់សុំាងប្រមាណ ១៦លានដូសនឹងត្រូវចែកមកតំបន់អាស៊ីរួមមាន ឥណ្ឌា នេប៉ាល់ បង់ក្លាដែសប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្គានីស្ថាន ម៉ាល់ឌីវ ប៉ូតាន ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ឡាវ ប៉ាពួញូហ្គីណេ តៃវ៉ាន់ កម្ពុជា និងកោះប៉ាស៊ីហ្វិក។ ចំណែកវ៉ាក់សុំាងប្រមាណ ១០លានដូសត្រូវបញ្ជូនទៅប្រទេសនានាក្នុងទ្វីបអាហ្វ្រិក ហើយវ៉ាក់សុំាងប្រមាណ ១៤លានដូសទៀតត្រូវបញ្ជូនទៅទៅកូឡុំប៊ី អាហ្សង់ទីន និងប្រទេសដទៃទៀត។ ជាមួយគ្នានេះដែរ សេតវិមានរបស់សហរដ្ឋអាមេរិកមិនទាន់បានផ្ដល់តួលេខពិតប្រាកដអំពីចំនួនដូសដែលត្រូវបញ្ចូនទៅកាន់ប្រទេសនីមួយៗទេ នេះគ្រាន់តែជាតួលេខបឋមតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់វ៉ាក់សុំាងដែលត្រូវចែកចាយរួមមាន Moderna , Pfizer, Johnson&Johnson និងវ៉ាក់សាំងរបស់ AstraZeneca។
អត្ថបទដោយៈ ម៉ាង វិសិដ្ឋារតន៍