តាមរយៈការលើកឡើងរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៅ Westchester លោកស្រី Jessica Levinson, RDN, បាននិយាយថា ផ្លែប៉ោម មានផ្ទុកនូវសារជាតិចិញ្ចឹមសំខាន់ដែលរាងកាយមនុស្សត្រូវការ ដើម្បីស្តារនូវមុខងារក្រពះពោះវៀន កាត់បន្ថយបញ្ហាប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ភាពធាត់ និងមហារីកមួយចំនួនផងដែរ។ (ប្រភព everydayhealth)
មូលហេតុដែលធ្វើឱ្យផ្លែប៉ោម មានសមត្ថភាពក្នុងការទប់ស្កាត់ជំងឺ និងស្តារមុខងារសរីរាង្គខូចខាតមួយចំនួនឡើងវិញបាន ដោយសារតែ៖
១. បន្ថយកូឡេស្តេរ៉ុលខ្ពស់ និងសម្ពាធឈាម
សារជាតិជូរនៅក្នុងផ្លែប៉ោម ដោយសារតែអាស៊ីត ascorbic (វីតាមីនC) ដោយវីតាមីននេះ ជាសារធាតុប្រឆាំងអុកស៊ីតកម្មទូទៅនៅក្នុងផ្លែឈើ មានមុខងារត្រូវការជយយបញ្ចុះកម្រិតកូឡេស្តេរ៉ុល រក្សាសម្ពាធឈាម ដោយវីតាមីននេះនឹងចូលទៅជួយរំលាយ និងការពារការឡើងកូឡេស្តេរ៉ុលនៅក្នុងស្រទាប់ជញ្ជាំងសរសៃឈាម។
២. ជួយក្រពះពោះវៀន
ផ្លែប៉ោម សម្បូរសារជាតិសរសៃ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ដោយជាតិសរសៃនេះនឹងចូលទៅជួយពន្យឺតការរំលាយអាហារ ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងបន្ថយការរំលាយអាហារជាតិស្ករ ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ទន្ទឹមនឹងនេះជាតិសរសៃ ដែលមិនរលាយ ក៏អាចជួយផ្លាស់ទីអាហារ ធ្វើឱ្យបន្ទោរបង់ទៀងទាត់ ជួយការពារការរលាកពោះវៀន និងជំងឺពោះវៀនផ្សេងទៀត។
៣. ជំងឺវង្វេង បាត់បង់ការចងចាំ និងជំងឺប្រព័ន្ធប្រសាទ
ផ្លែប៉ោម អាចជួយការពារខួរក្បាលពីការថយចុះការគិត និងការចងចាំនៅពេលអ្នកមានអាយុច្រើន ព្រោះវាជួយកាត់បន្ថយប្រភេទអុកស៊ីសែនប្រតិកម្ម (ROS) ដែលបង្កគ្រោះថ្នាក់នៅក្នុងជាលិកាខួរក្បាល និងកាត់បន្ថយការថយចុះនៃការយល់ដឹងនិងផ្នែកនៃខួរក្បាលសម្រាប់ការគិត។ ទឹកផ្លែប៉ោមអាចជួយថែរក្សាអាស៊ីតអាសេទិកដែលជាប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលអាចថយចុះទៅតាមអាយុ កាត់បន្ថយហានិភ័យនៃជំងឺវង្វេង ឫបាត់បង់ការចងចាំ។
៤. ជំងឺមហារីក
ប៉ោមសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងដូចជា flavonoids, quercetin, catechin, phloridzin និង អាស៊ីត chlorogenic ជួយការពារ DNA កោសិកា ពីការខូចខាតដោយអុកស៊ីតកម្មដែលអាចបណ្តាលឱ្យកើតជំងឺមហារីក និងជួយទប់ស្កាត់ការរីកសាយនៃកោសិកាមហារីក។
យ៉ាងណាមិញ ដើម្បីទទួលបាននូវផលប្រយោជន៍ខាងលើនេះ ប្រភពបន្ថែម timesofindia.indiatimes បានបង្ហាញថា ជាទូទៅផ្លែប៉ោម ត្រូវបានក្រុមគ្រូពេទ្យជាច្រើនបានណែនាំឱ្យញុំាជារៀងរាល់ថ្ងៃ ១ផ្លែក្នុង១ថ្ងៃ។ ចំពោះពេលវេលាញុំាដ៏ល្អនោះគឺ៖
១. ពេលព្រឹក៖ មានមនុស្សភាគច្រើនមានបញ្ហារំលាយអាហារ ដោយសារការគេងមិនបានត្រឹមត្រូវ ឬទម្លាប់ញ៉ាំមិនទៀងទាត់ ហេតុនេះប្រសិនជាញុំាផ្លែប៉ោមនៅពេលព្រឹក គឺអាចជំរុញចលនាពោះវៀនឱ្យដើរ បានល្អជាងផ្លែឈើដទៃទៀត។
២. ញុំាជាអាហារសម្រន់៖ ញុំាផ្លែប៉ោមធ្វើជាអាហារសម្រន់ គឺអាចជួយឱ្យអ្នកទទួលទានឆាប់ឆ្អែត និងឆ្អែតក្នុងរយៈពេលយូរ ដោយគុណសម្បត្តិមួយនេះ គឺល្អខ្លាំងចំពោះអ្នកសម្រកទម្ងន់។ ការញុំានៅអំឡុងពេលនេះ ក៏អាចជួយការពារអាស៊ីតឡាក់ទិក និងជួយបាក់តេរីលូតលាស់បានល្អនៅក្នុងពោះវៀនធំ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី