សុខភាព គឺជាធនធានមួយដ៏មានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅរបស់យើងម្នាក់ៗ ប្រសិនបើបងប្អូនមិនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អទេនោះ ធនធានដ៏មានតម្លៃមួយនេះក៏នឹងបាត់បង់។ ដូច្នេះទាន់បងប្អូននៅមានសុខភាពល្អ សូមបងប្អូនថែរក្សាវាឱ្យគង់ ដូចពាក្យចាស់ខ្មែរបុរាណតែងពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់”។
ថ្ងៃនេះ Healthy Cambodia ជាកូនចាប់បៃតងនាំសារសុខភាព សូមណែនាំលោកអ្នកឱ្យស្គាល់ពីយីហោ ហារឺកុ.ដៃគី ឯ.ក របស់កូនខ្មែរកាត់ជប៉ុនមួយ ដែលមានលក់នៅផលិតផលម្សៅស៊ុបត្រីដាស៊ិណូម៉ូតុ ដែលមិនប៉ះពាល់សុខភាព។ ជាមួយគ្នានេះផងដែរ ម្សៅស៊ុបដាស៊ិណូម៉ូតុ គឺជាម្សៅស៊ុបដែលមានគុណភាពស្ដង់ដាជប៉ុន ដែលផលិតចេញពីសាច់ត្រី Katsuo សុទ្ធ១០០%ដែលរស់នៅនៅក្នុងដែនសមុទ្រនៃប្រទេសជប៉ុន។
ទន្ទឹមនឹងគ្នានេះ លោក ខឹម វាសនា ជាម្ចាស់យីហោហារឺកុ.ដៃគី ឯ.ក បានមានប្រសាសន៍ថា សព្វថ្ងៃនេះម្សៅស៊ុបត្រីដាស៊ិណូម៉ូតុមានការគំាទ្រជាខ្លាំងពីសំណាក់ភោជនីយដ្ឋានក្នុងតំបន់អាស៊ីដូចជា ប្រទេសសិង្ហបុរី ប្រទេសហ្វីលីពីន ប្រទេសថៃ ហើយនាពេលថ្មីៗនេះលោក ខឹម វាសនា ក៏បាននាំយកផលិតផលម្សៅស៊ុបត្រីថែទាំសុខភាពនេះមកដល់នៅប្រទេសកម្ពុជា ដែលនាំចូលមកផ្គត់ផ្គង់ពីប្រទេសជប៉ុនដោយក្រុមហ៊ុន ហារឺកុ.ដៃគី ឯ.ក។
នៅក្នុងនោះដែរ លោក ខឹម វាសនា បានរៀបរាប់បន្ថែមថា ផលិតផលដែលយីហោហារឺកុ.ដៃគី ឯ.ក របស់លោកលក់ដាច់ជាងគេបំផុតនោះគឺ ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុ ហើយមានមូលដា្ឋននៅទីក្រុងភ្នំពេញ សម្រាប់ស្រ្តីមេផ្ទះ និងមេចុងភៅគ្រប់ភោជនីយដ្ឋានក្នុងវិស័យម្ហូបអាហារ ហើយដែលត្រូវបានទទួលស្គាល់ថាជាផលិតផលថែរក្សាសុខភាពដែលមានគុណភាពខ្ពស់ក្រោមយីហោឈានមុខគេរបស់ជប៉ុន គឺ ( Marutomo )។
យ៉ាងណាមិញ បើនិយាយពីអត្ថប្រយោជន៍នៃផលិតផលម្សៅស៊ុបត្រីដាស៊ិណូម៉ូតុវិញ គឺជួយដល់សុខភាពច្រើនណាស់រួមមាន៖
‑ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុជួយបង្កើនការចងចាំ និងជាការនាំភាពរីករាយមួយបែបចូលមកក្នុងអារម្មណ៍ដោយក្លិនត្រីសមុទ្រ Katsuo។
‑ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុសម្បូរទៅដោយវីតាមីន ជាតិរ៉ែ ជួយឆ្អឹងឱ្យលូតលាស់ និងរឹងមាំល្អ។
‑ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ សម្រាប់សុខភាពរាងកាយ។
‑ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុផលិតចេញពីសាច់ត្រី ដែលសម្បូរដោយអាស៊ីតខ្លាញ់ OMEGA 3 ដែលមានប្រយោជន៍ដល់សុខភាព។
‑ការទទួលទានម្សៅស៊ុបត្រីដាស៊ិណូម៉ូតុ ជាប្រចាំអាចការពារកូនៗរបស់លោកអ្នក និងមនុស្សគ្រប់វ័យពេលចាស់ទៅ បានពីស្ថានភាពវេជ្ជសាស្ដ្រមួយចំនួន៖ ការពារជំងឺមហារីកមួយចំនួន ការពារជំងឺទឹកនោមផ្អែម ការពារជំងឺស្ទះសរសៃឈាមក្នុងបេះដូង ការពារឡើងសម្ពាធឈាម ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការពារជំងឺភ្នែក ការពារប្រព័ន្ធរំលាយអាហារ ការពារសន្លាក់ឆ្អឹង និងបង្កើនសាច់ដុំរឹងមាំល្អផងដែរ។
គួរបញ្ជាក់ថា ប្រជាជននៅក្នុងប្រទេសកម្ពុជាយើងមួយចំនួន មិនសូវចូលចិត្តញុំាត្រីប៉ុន្មានទេ ជាពិសេសនោះគឺ កូនតូចៗ និងយុវវ័យតែម្ដង។ ដូច្នេះបើបងៗជាស្ដ្រីមេផ្ទះ ឬម៉ាក់ជាទីស្រលាញ់មានម្សៅស៊ុបត្រីដាស៊ិណូម៉ូតុនៅក្នុងផ្ទះសម្រាប់ធ្វើម្ហូប ដូចជាមានត្រីសម្រាប់កូនញុំា ហើយពួកគេបានញុំាត្រីរាល់ថ្ងៃដោយមិនដឹងខ្លួនទៀត។
បច្ចុប្បន្ននេះ ម្សៅស៊ុបត្រីដាស៊ិណូម៉ូតុមានលក់នៅប្រទេសកម្ពុជាហើយ ដូច្នេះប្រសិនបងប្អូន ស្រលាញ់សុខភាព និងចង់ចៀសឆ្ងាយពីជំងឺជាច្រើន ហើយចង់ទទួលទានម្សៅស៊ុបត្រី សូមបងប្អូនជ្រើសរើសម្សៅស៊ុបដាស៊ិណូម៉ូតុ ដែលផលិតចេញពីសាច់ត្រីសុទ្ធ មិនមានលាយឡំជាមួយសាច់ជ្រូក ឬមាន់ឡើង។ ប្រសិនបើបងប្អូនចាប់អារម្មណ៍នៅពេលនេះក្រុមហ៊ុនយើងក៏ស្វែងរកដៃគូរសហការអាជីវកម្មគ្រប់ខេត្តក្រុងដែរ ឬ បងប្អូនអ្នកអានអាចរកទិញបានតាមរយៈលេខទូរស័ព្ទ៖ 093-889-905 / 092-256-167 / 069-599-960 ឬក៏អាចទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ Dashinomoto Cambodia
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍