កូវីដ១៩បានប្រែក្លាយស្ថានការណ៍ជាច្រើនក្នុងពិភពលោកឱ្យមានការផ្លាស់ប្ដូរ នឹកស្មានមិនដល់ ហើយយបញ្ហាចោទជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់។ក្នុងសុខភាពជាជ្រុងមួយដែលត្រូវបានគេចាប់អារម្មណ៍បំផុតជាមួយការរីករាលដាលនៃជំងឺនេះ។ទន្ទឹមនឹងនេះមិនថាបុគ្គលដែលបានឆ្លង ឬមិនឆ្លងក្ដី សុខភាពផ្លូវចិត្តគឺជាផ្នែកមួយដែលពាក់ព័ន្ធធំផងដែរ។
ការរីករាលដាលបានធ្វើឱ្យមនុស្សដាក់ខ្លួនដាច់ដោយឡែកពីសង្គមនៅតំបន់ដែលមានហានិភ័យខ្ពស់ មិនបានចេញក្រៅផ្ទះ ធ្វើសកម្មភាពដែលធ្លាប់មានដូចធម្មតា ហេតុនេះអារម្មណ៍តែងមានសម្ពាធ និងការប៉ះពាល់មួយចំនួន។មូលហេតុនេះហើយដែលអាចនាំឱ្យមាន ការខកខានសកម្មភាព ជាមួយមិត្តភក្តិ និងកីឡា ឬសកម្មភាពផ្សេងៗដែលធ្លាប់មានពីមុនគឺជាការខកចិត្តខ្លាំងណាស់។ តើអ្វីជាវិធីល្អបំផុតដើម្បីដោះស្រាយជាមួយការខកចិត្ត?
នោះគឺទាក់ទងនឹងអារម្មណ៍ ដែលយើងមិនអាចហាមឃាត់មិនឱ្យកើតឡើងបានទេអំឡុងពេលមានការរីករាលដាលកាន់តែខ្លាំងក្នុងតំបន់យើងនេះ ហេតុនេះតាមវេជ្ជបណ្ឌិត Lisa Damour អ្នកជំនាញចិត្តសាស្ត្រ និងជាអ្នកនិពន្ធនៅកាសែតញូវយ៉កថែមស៍។ បានលើកឡើងថា “គួរអនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍នោះ។ “ នៅពេលនិយាយពីអារម្មណ៍ឈឺចាប់វិធីតែមួយគត់គឺឆ្លងកាត់។ ចូរទៅសោកសៅហើយប្រសិនបើអ្នកអនុញ្ញាតឱ្យខ្លួនអ្នកធ្វើវាអ្នកនឹងមានអារម្មណ៍ធូរស្បើយ នៅពេលបន្ទាប់ក្រោយមក។”នេះជារបៀបដែលយើងអាចភ្ជាប់ខ្លួនឯងទៅនឹងអារម្មណ៍របស់យើង។វេជ្ជបណ្ឌិតរូបនេះបន្ថែមទៀតថា “ជារឿងសំខាន់ណាស់ដែលយើង គួរធ្វើអ្វីដែលអារម្មណ៍យើងចង់បាន ឱ្យតែវាត្រឹមត្រូវនិងមានប្រយោជន៍”។
បន្ថែមពីការដែលអ្នកភ្ជាប់ខ្លួនឯងជាមួយអារម្មណ៍មិនល្អនេះដែលបានកើតរួចមក អ្នកអាចបន្ថែមវិធីសាស្ត្រតាមបែបចិត្តសាស្រ្តផ្សេងទៀតគឺ ការធ្វើល្អទៅកាន់ខ្លួនឯង ការគិតវិជ្ជមាននិងអ្នកដទៃ និងការផ្តោតលើសកម្មភាពភាពខ្លួនឯង តើអ្នកចង់បង្កើតសកម្មភាពថ្មីៗល្អសម្រាប់ខ្លួនឯងដែរទេ? បើមានពេលនេះគឺល្អសម្រាប់ការចាប់ផ្ដើមហើយ។
អារម្មណ៍មិនល្អ អ្នកណាក៏អាចកើតឡើងមកដែរ ហេតុនេះកុំបង្ខំខ្លួនឯងឱ្យបញ្ឈប់ទាំងប្រទាំងប្រទាស់ ត្រូវអនុញ្ញាតឱ្យកើតមកតាមសម្រួលរួច បង្កើតសកម្មភាពល្អៗដើម្បីកម្ចាត់បន្ទាប់ពីអារម្មណ៍មិនល្អនោះកើតរួចមក។
អត្ថបទដោយ៖ ភោគ ម៉ារី