មុននេះបន្តិចក្រសួងបានប្រកាសអំពីការបើកដំណើរការផ្សារទំនើបអ៊ីអន១ឡើងវិញបន្ទាប់ពីមានការផ្ទុះកូវីដ១៩ ហើយផ្អាកចំនួន៣ថ្ងៃ។
យោងតាមសេចក្តីប្រកាសលើFresh Newsបានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញនេះ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ បូករួមជាមួយការស្នើសុំពីម្ចាស់ផ្សារទំនើបអ៊ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។
ដូចនេះសូមអនុវត្តវិធានការសុវត្ថិភាពពីក្រសួងសុខាភិបាលទាំងអស់គ្នា៕
អត្ថបទដោយ៖ អឿ ស្រីហួយ