ចិត្តសាស្ត្រ
៤ជំហានពង្រឹងផ្លូវចិត្ត តាមផ្នត់គំនិតអ្នកចម្បាំងសាំម៉ូរៃនៃប្រទេសជប៉ុនបុរាណ
Tror Sopheap
November 19 2023
658 views

ផ្លូវចិត្តរបស់អ្នកឆាប់បាក់ស្រុតព្រោះតែមានបញ្ហាច្រើនជាន់ពេក ម្តងមានបញ្ហាគ្រួសារ មួយជាន់មានបញ្ហាជាមួយក្រុមការងារ មួយជាន់បញ្ហាជាមួយដៃគូ និងមួយជាន់ទៀតបញ្ហារឿងលុយ ពេលអ្នកមានបញ្ហាច្រើនបែបនេះ នាំឱ្យផ្លូវចិត្តធ្លាក់ចុះខ្សោយលឿនណាស់រហូតកើតជំងឺផ្លូវចិត្ត។ ពេលអ្នកដើរតាមក្បួនទាំង៤ របស់លោក Robert G. Chu ជាអ្នកនិពន្ធសៀវភៅ The Samurai and the Power of 7 ដែលនិយាយអំពីផ្នត់គំនិតរបស់អ្នកចម្បាំងសាំម៉ូរៃនៃប្រទេសជប៉ុនបុរាណ ចិត្តរបស់អ្នកនឹងរឹងមាំឡើងវិញហើយ។

១. ជាអ្នកប្រយុទ្ធឱបក្រសោបលើវិន័យ និងការគ្រប់គ្រងខ្លួនឯងបំផុត៖ ជនសាំមូរ៉ៃត្រូវបានគេស្គាល់ថា ជាជនដែលមានវិន័យតឹងរឹងក្នុងការគ្រប់គ្រងលើខ្លួនឯង។ ពួកគេយល់អំពីសារៈសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍និងការជម្រុញខ្លួនឯង ដើម្បីធ្វើការសម្រេចចិត្តលើរឿងអ្វីមួយដោយសមហេតុផល និងក្លាហាន ពេលត្រូវប្រឈមមុខនឹងការលំបាកធំៗ ក៏ដោយ។ ការដាំដុះវិន័យនិងការគ្រប់គ្រងខ្លួនឯងអាចជួយពួកគេមានគំនិតមុតស្រួច និងទឹកចិត្តក្លៀវក្លាទៅដោះស្រាយបញ្ហានិងមានសមត្ថភាពបង្កើតជម្រើសកាន់តែប្រសើរឡើងនៅក្នុងជីវិតរបស់ពួកគេ។

២. កសាងកិត្តិយសរឹងមាំ៖ កិត្តិយសមានសារៈសំខាន់ណាស់ចំពោះជនសាំមូរ៉ៃ។ ពួកគេតែងតែផ្តល់តម្លៃលើភាពសុចរិត ភាពស្មោះត្រង់ និងភាពក្លាហានប្រកបដោយសីលធម៌ ដើម្បីរក្សារស្មារតីកិត្តិយសឱ្យរឹងមាំ និងយូរអង្វែង។ ព្រោះការសាងកិត្តិយសជាកសាងទំនុកចិត្ត រក្សាភាពសុចរិតរបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តឱ្យស្របតាមតម្លៃរបស់ជនសាំមូរ៉ៃផងដៃរ។

៣. ដើរលើផ្លូវការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់៖ ជនសាំមូរ៉ៃជាអ្នកមានគំនិតជឿលឿនក្នុងការអភិវឌ្ឍខ្លួនឥតឈប់ឈរនោះទេ។ ពួកគេបានឧទ្ទិសខ្លួនពួកគេចំពោះភាពស្ទាត់ជំនាញ ហើយព្យាយាមកែច្នៃអត្តចរិករបស់ពួកគេពេញមួយជីវិតតែម្តង។ ការទទួលយកផ្នត់គំនិតនៃការរៀនបន្តនិងការរីកចម្រើនអាចជួយពួកគេឈានដល់សក្តានុពលពេញលេញនិងជម្នះឧបសគ្គបានគ្រប់យ៉ាងងាយស្រួលផងដែរ។

៤. ទទួលយកភាពលំបាកនិងរៀនពីការបរាជ័យ៖ ជនសាំមូរ៉ៃបានយល់ថា ក្នុងជីវិតពិតជាក់ស្តែងភាពលំបាកនិងការបរាជ័យជាឱកាសក្នុងការរីកចម្រើនសមត្ថភាពរបស់ខ្លួន។ ពួកគេមានចិត្តក្លាហានប្រឈមមុខចំពោះបញ្ហា ដើម្បីរៀនសូត្រពីបញ្ហា រួចហើយបម្លែងវាឱ្យក្លាយជាឱកាស ​និងផ្លូវចិត្តរឹងមាំថែមទៀត។ ការបរាជ័យគ្រាន់តែជារឿងមួយនៅក្នុងជីវិតដែលចៀសអត់ផុតនោះទេ ប៉ុន្តែវាជាបទពិសោធន៍ដ៏មានតម្លៃក្នុងការសិក្សារៀនសូត្ររបស់ជនសាំម៉រ៉ៃ។ បើពួកគេអាចអភិវឌ្ឍសមត្ថភាពខ្លាំង តាមរយៈការប្រើប្រាស់ភាពបរាជ័យជាជំហានឆ្ពោះទៅរកភាពជោគជ័យនោះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2405

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
Tror Sopheap
February 26 2025
335 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
Tror Sopheap
February 23 2025
203 views

#ចិត្តសាស្ត្រ

សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
Tror Sopheap
February 20 2025
140 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
Tror Sopheap
February 20 2025
1.3 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា អ្នកមានអាយុវែង គ្មានជំងឺក្នុងខ្លួន រស់ក្នុងក្តីសុខ មានទម្លាប់អស្ចារ្យទាំង ៣នេះ
Tror Sopheap
February 19 2025
1.3 K views

#ចិត្តសាស្ត្រ

ចិត្តសាស្រ្តពិសេស! ចង់ឱ្យអ្នកដទៃធ្វើអ្វីមួយតាមខ្លួន អ្នកត្រូវធ្វើរឿង ១នេះជាមុន
Tror Sopheap
February 19 2025
445 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 27 2025
អភិបាល ឃួង ស្រេង ដាក់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម
#ជំងឺFebruary 27 2025
អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
#អាហារFebruary 27 2025
ឪពុកម្តាយមិនចង់ឱ្យកូនកើតជំងឺទឹកនោមផ្អែមទាំងក្មេងទេ កុំទម្លាប់កូនញ៉ាំអាហារបែបនេះ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia