តាមរយៈការសិក្សាបានរកឃើញថា ស្រីៗដែលផ្លាស់ប្ដូរទម្លាប់រស់នៅទម្រង់បែបនេះចេញអាចកាត់បន្ថយហានិភ័យ ជំងឺមហារីកសុដន់ ដែលជាប្រភេទជំងឺមួយសម្លាប់ស្រ្តីជាច្រើននៅពេលពិភពលោក។
នេះបើយោងតាមរយៈគេហទំព័រ Mayoclinic បានបញ្ជាក់ឱ្យដឹងថាទម្លាប់ដែលស្ត្រីគួរកែប្រែឬកាត់បន្ថយចេញដើម្បីការពារជំងឺមហារីកសុដន់មានដូចជា៖
១.រក្សាទម្ងន់៖ ការរក្សាទម្ងន់គឺជាប្រយោជន៍មួយអាចជួយឱ្យស្រ្តីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ កុំឱ្យស្គមពេក ឬធាត់ពេក មួយវិញទៀតប្រសិនណាអ្នកចង់សម្រកគីឡូ អាចព្យាយាមប្រើវិធីសាស្រ្តហាត់ប្រាណឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញ
ចំពោះការញុំារបបអាហារដើម្បីសម្រកគីឡូក៏ត្រូវតែប្រយ័ត្ននិងជ្រើសរើសឱ្យបានល្អដូចគ្នាព្រោះគីឡូដែលត្រឹមត្រូវគឺអាចជួយការពារនិងកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់ដល់ស្រ្តីបាន ដូច្នេះស្រ្តីមិនត្រូវទុកឱ្យខ្លួនលើសទម្ងាន់ខ្លាំងនោះទេ។
២.កាត់បន្ថយជាតិអាល់កុល៖ ការផឹកភេសជ្ជៈមានជាតិអាល់កុល ឧទាហរណ៍ស្រាជាដើម បើស្រ្តីផឹកមិនត្រឹមត្រូវលើសកំណត់ គឺកុំឱ្យលើសពី២កែវក្នុង២ថ្ងៃ ។ ពីព្រោះការសិក្សាបានរកឃើញថាស្រ្តីផឹកស្រាច្រើនលើសកំណត់ជាប្រចាំថ្ងៃ គឺមានហានិភ័យប្រឈមជាមួយជំងឺមហារីកសុដន់ ដូច្នេះប្រសិនណាផឹកសូមកំណត់ចំនួនស្រាឱ្យបានត្រឹមត្រូវ តាមការណែនាំ។
៣.មិនដំបៅដោះកូន ៖ ជាការពិតណាស់ស្រ្តីមានកូនគ្រប់រូបគួរតែព្យាយាមបំបៅដោះកូនផ្ទាល់យ៉ាងតិចណាស់៦ខែ ព្រោះទឹកដោះធម្មជាតិរបស់ម្ដាយគឺមានអត្ថប្រយោជន៍ដល់ការលូតលាស់របស់កូន ។ មួយវិញទៀត ការបំបៅដោះកូន នេះទៀតសោត តាមការសិក្សាស្រាវជ្រាវបានរកឃើញថា អាចការពារស្រ្តីពីជំងឺមហារីកសុដន់។ ដូច្នេស្រ្តីគួរតែព្យាយាមបំបៅដោះកូនដោយទឹកដោះ តាមដែលអាចធ្វើបាន។
គូសបញ្ជាក់ឱ្យដឹងផងដែរថាប្រសិនណាស្រ្តីៗទម្លាប់ធ្វើរឿងទាំង៣នេះគឺអាចជួយឱ្យស្រ្តីកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់បានភាគរយច្រើនណាស់៕
អត្ថបទដោយ៖ ប៉ែត ធីតា