អាហារ
របបអាហារ3មុខ ជួយប្តូរអារម្មណ៍ធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាលជាប្រចាំថ្ងៃ
Pheakdey Pao
August 2 2024
546 views

ប្រសិនបើយើងនិយាយអំពីការប្រែប្រួលអារម្មណ៍ ភាគច្រើនត្រូវបានគេសង្កេតឃើញថា កើតមានមកពីកត្តាគួបផ្សំផ្សេងៗ ដោយនៅក្នុងនោះទម្លាប់ក្នុងការញុំានូវរបបអាហារមិនសូវសម្បូរសារជាតិចិញ្ចឹម ញុំាតែអាហារហឹរ ផ្អែម ប្រៃ និងទម្លាប់ញុំាទឹកមិនគ្រាន់ជាប្រចាំ ក៏ជាហេតុផលចម្បងមួយដែលបង្កឱ្យកើតមានបញ្ហាអារម្មណ៍តានតឹងធុញធ្រាន់ និងងាយតប់ប្រមល់ក្នុងខ្លួនផងដែរ។

អាស្រ័យហេតុនេះ ដើម្បីជួយស្តារសុខភាពផ្លូវចិត្តឱ្យល្អប្រសើរឡើងវិញ របបអាហារល្អៗទាំង3នេះ អាចជួយបងប្អូនបាន៖

1.អាហារសម្បូរវីតាមីន B12 និងអាស៊ីតហ្វូលិក (folate)

អាស៊ីតហ្វូលិកជាធម្មតាមាននៅក្នុងសណ្តែក និងបន្លែបៃតង និងវីតាមីន B12 ដែលភាគច្រើនមាននៅក្នុងសាច់ត្រី ស៊ុតស ទ្រូងបក្សី និងទឹកដោះគោ ត្រូវបានគេរកឃើញថា វាមានសមត្ថភាពខ្ពស់ក្នុងការ ជួយការពារជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្តាល ជួយគ្រប់គ្រងដល់ដំណើរការស្ត្រេសតានតឹង ពង្រឹងមុខងារខួរក្បាល បញ្ចៀសនូវបញ្ហារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេង។

2.អាហារសម្បូរសារជាតិ សេលេញ៉ូម (selenium)

សេលេញ៉ូម (selenium) គឺជា សារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលអាចការពារកោសិកាខួរក្បាល ទប់ស្កាត់ការរលាក ជួយគ្រប់គ្រងការរំលាយអាហារ សំយោគ DNA បញ្ចូនទៅកាន់ប្រព័ន្ធប្រសាទបានយ៉ាងល្អ។ ដោយនេះ ជាកត្តាសំខាន់មួយជួយឱ្យមុខងារខួរក្បាលការល្អ កាត់បន្ថយបញ្ហាស្ត្រេសតានតឹងក្នុងចិត្ត បង្ការឱ្យជួបវិបត្តិផ្លូវចិត្តផ្សេងៗទៅថ្ងៃខាងមុខ។ សារធាតុពិសេសមួយនេះ ជាទូទៅត្រូវបានគេរកឃើញសម្បូរខ្លាំងនៅក្នុងគ្រាប់ធញ្ញជាតិដូចជា អាល់ម៉ុន សណ្តែកសៀង សណ្តែកដី អង្ករសំរូប...។ ក្រៅពីនេះក៏មាននៅក្នុងអាហារមួយចំនួនទៀតដូចជា សាច់គ្មានខ្លាញ់ (សាច់ជ្រូកគ្មានខ្លាញ់ សាច់មាន់ ឬមាន់ទួរគី) ទឹកដោះគោមានជាតិខ្លាញ់ទាប និងអាហារសមុទ្រ (អយស្ទ័រ ក្តាម ត្រីសាឌីន និងសាច់ត្រីគ្រប់ប្រភេទ)។

3. វីតាមីន D

វីតាមីន D មានសារៈសំខាន់ខ្ពស់សម្រាប់សុខភាពផ្លូវចិត្ត ការពារកុំឱ្យប្រឈមនឹងវិបត្តិផ្លូវចិត្ត ទប់ស្កាត់កើតឡើងកម្រិតតានតឹងក្នុងកោសិការាងកាយ។ សារជាតិវីតាមីន D ភាគច្រើនមានផ្ទុកនៅក្នុង ទឹកដោះគោ ស៊ុត ត្រី សាច់ ថ្លើមសត្វ និងមាននៅក្នុងអយស្ទ័រផងដែរ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia