អ្នកដែលមានបញ្ហាគេងព្រោះទម្លាប់របស់គេចេះតែពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យគេមានបញ្ហាគេងមិនលក់។ បើអ្នកចង់កែប្រែទម្លាប់នេះ មិនមែនកែមួយថ្ងៃ មួយសប្តាហ៍ទេ កែប្រហែលមួយខែដើម្បីឱ្យទម្លាប់ជម្រុញដល់ខួរក្បាលរបស់អ្នកឱ្យមានទម្លាប់ចូលគេងទៀងម៉ោងដូចដើមវិញ។ ៣វិធីនេះបង្កើតទម្លាប់ឱ្យអ្នកឆាប់ចូលគេងលឿន។
១. ចូរអ្នកបង្កើតទម្លាបចូលគេងឱ្យបានស៊ីសង្វាក់គ្នា ដើម្បីជាសញ្ញាប្រាប់រាងកាយ និងចិត្តរបស់អ្នកថា ដល់ពេលត្រូវសម្រាកហើយ។ ការរៀបចំកាលវិភាគក្នុងការគេងជាផែនការមួយច្បាស់សម្រាកដំណេករបស់អ្នក។ ដល់ម៉ោងគេងអ្នកកុំលេងបន្តលេងទូរស័ព្ទ ថេប្លេត និងមើលទូរទស្សន៍ យ៉ាងហោចណាស់ ១ម៉ោងមុនពេលចូលគេង។
២. ចេះរីករាយជាមួយចំណង់ចំណូលចិត្តរបស់ខ្លួន ជួយឱ្យអារម្មណ៍ឆាប់អងងុយគេងលឿន។ លោក Aliko Dangote ជាបុរសមានជាងគេនៅទ្វីបអាហ្រ្វិកបានចំណាយពេលទំនេរ បន្ធូរអារម្មណ៍តានតឹងដោយការចូលចិត្តបើកឡានដោយខ្លួនឯង ហើយជជែកលេងជាមួយមិត្តភក្តិ និងគ្រួសារ។ ពេលគាត់មានអារម្មណ៍ក្តីសុខហើយការគេងរបស់គាត់ក៏លក់ស្រួលដែរ។ ទម្លាប់ទាំងនេះជាក្បួនពិសេសសម្រាប់លោកអ្នកគេងលក់ស្ងប់មានប្រសិទ្ធភាពបំផុតសម្រាប់ផ្លូវចិត្ត។
៣. ផ្តោតលើរឿងតែ១ ខួរក្បាលរបស់អ្នកកាន់តែស្ងប់ ឆាប់គេងលក់។ ការព្យាយាមឱ្យខ្លួនឯងផ្ដោតលើរឿងតែ១ បន្ទប់គេងត្រូវតែងងឹត បន្ធូរភាពតានតឹងចេញប្រាប់ខ្លួនឯងថា កុំគិត កុំគិត កុំគិត... ការធ្វើបែបនេះអ្នកនឹងផ្តោតលើរឿងតែ១ប៉ុណ្ណោះ អារម្មណ៍ស្ងប់ឆាប់គេងលក់លឿន។ វិធីនេះមិនអាចធ្វើភ្លាមជោគជ័យភ្លាមៗទេ អ្នកគួរព្យាយាមបង្វឹកខ្លួនឯងឱ្យបាន៦សប្ដាហ៍ឡើង នោះអ្នកនឹងចំណាយពេលត្រឹម ២នាទីប៉ុណ្ណោះដើម្បីជម្រុញខ្លួនឯងឱ្យគេងលក់បានលឿនជាងមុន៕ អត្ថបទដោយ៖ ទ្រ សុភាព