វីរុសកូវីដ១៩បានងើបឡើងសារជាថ្មីនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យមានការបិទខ្ទប់តាមតំបន់ ខេត្ត និងរាជធានីមួយចំនួនដើម្បីធានាថាវីរុសមិនឆ្លងចូលសហគមន៍ជាលក្ខណៈខង្កោម។ ចង់ឬមិនចង់ ការបិទខ្ទប់ប្រាកដជាប៉ះពាល់ដល់ផ្នែកមួយចំនួនក្នុងការរស់នៅរបស់ប្រជាជន ជាពិសេសលើផ្នែកហិរញ្ញវត្ថុតែម្តង។ ដើម្បីជាគំនិតក្នុងការរកចំណូលដែលបងប្អូនអាចយកទៅសិក្សាបាន ថ្ងៃនេះក្រុមការងារចាបបៃតង នឹងណែនាំផលិតផល២មុខ ដែលកំពុងជាតម្រូវការ និងមានទីផ្សារខ្ពស់ ហើយអាចរកចំណូលបន្ថែមបានច្រើនគួរសម។
ផលិតផល វណ្ណឌីយ៉ាអ៊ួ៖ វណ្ណឌីយ៉ាអ៊ួត្រូវបានផលិតឡើងដោយក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលមានឈ្មោះថាវណ្ណឌី។ វណ្ណឌី បានចាប់ផ្តើមអាជីវកម្មមួយនេះតាំងពីអាយុ១០ឆ្នាំ យកតៅលក់នៅសាលា និងដើរលក់តាមសួន រហូតអាចបើកជាហាងផ្ទាល់ខ្លួនបាននៅអាយុ១៤ឆ្នាំ ក្រោមការជួយបង្ហាត់បង្រៀនពីអ្នកម្តាយ។ តាមការសម្ភាសកន្លងមក វណ្ណឌីយ៉ាអ៊ួ ក៏មានបោះដុំឱ្យបងប្អូនយកទៅលក់បន្តក្នុងតម្លៃដែលអាចរក្សាកម្រៃបានមួយចំនួនផងដែរ។ ការលក់យ៉ាអ៊ួនៅក្នុងអំឡយងពេលនេះអាចជាឱកាសល្អ ខណៈយ៉ាអ៊ួមានអត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាព ធ្វើឱ្យឆ្អឹងរឹងមាំ ធ្មេញរឹងមាំ ប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងប្រព័ន្ធភាពស៊ាំរឹងមាំផងដែរ។ ក្នុងករណីបងប្អូនមានចំណាប់អារម្មណ៍ អាចទាក់ទងបានតាមលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ 011 740 909 ឬទាក់ទងតាមផេក វណ្ណឌី យ៉ាអ៊ួរ តែម្តង។
ផលិតផល ម្សៅល្មៀតឆុងញ៉ាំ៖ “ម្សៅល្មៀតឆុងញ៉ាំ”គឺជារូបមន្តថែសម្រស់ដែលប្រើក្នុងគ្រួសាររបស់កញ្ញា Eii Ling ដែលជាម្ចាស់សិប្បកម្មផលិតជាយូរមកហើយ។ សម្រាប់កញ្ញា Eii Ling ផ្ទាល់គឺតែងតែជ្រើសរើសការញ៉ាំល្មៀតដើម្បីជួយថែសម្រស់និងសុខភាពរបស់គាត់ ព្រោះល្មៀតសម្បូរដោយវីតាមីនដែលជួយឱ្យស្បែកម៉ដ្ឋ និងភ្លឺរលោងស្អាត តាមបែបធម្មជាតិ ជាពិសេសគឺសាច់ចាំមិនងាយចាស់នោះទេ បើញ៉ាំត្រូវតាមក្បួននិងញ៉ាំបានជាប់លាប់ជាប្រចាំ។ លើសតែពីសាច់ស្អាត ល្មៀតក៏មានមុខងារជួយដល់សុខភាពជាច្រើនយ៉ាង ដែលអាចទប់ស្កាត់ការឆ្លងវីរុសមេរោគ ព្យាបាលបញ្ហាក្រពះពោវៀនកម្រិតស្រាលបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ការលក់ម្សៅល្មៀតឆុងញ៉ាំនេះតម្រូវឱ្យមានដើមទុនដំបូងតែ៨០ដុល្លារតែប៉ុណ្ណោះ។ អ្វីដែលជាពិសេសគឺផលិតផលមានទីផ្សារស្រាប់ ហើយជាផលិតផលថែរក្សាសុខភាព ដែលគ្រប់គ្នាគួរតែទទួលទានក្នុងអំឡុងកូវីដ១៩នេះផងដែរ។ ក្នុងករណីបងប្អូនចាប់អារម្មណ៍ចង់លក់បន្តអាចទាក់ទងទៅកញ្ញាផ្ទាល់ តាមហ្វេសប៊ុក ដែលមានឈ្មោះថា Eii Ling។
ក្រុមការងារចាបបៃតង ចង់ឃើញបងប្អូនកម្ពុជាមានសុខភាពល្អ និងប្រកបអាជីវកម្មរកចំណូលដែលគិតនិងផ្តោតលើសុខភាពអ្នកប្រើប្រាស់ជាចម្បង៕
អត្ថបទដោយ៖ កញ្ញា លីហួយ