បានគេងគ្រប់ហើយទោះចង់ឈឺក៏មិនងាយឈឺដែរ ! នេះជាវិធីជួយអ្នកឱ្យគេងលក់លឿន គេងស្ងប់យល់សប្ដិតិច
-ការធ្វើសមាធិ៖ ជាការបង្កើតលំហូរឱ្យការគេងលក់បានស្កប់ស្គល់។ ពីព្រោះថា ការសមាធិនេះ គ្រាន់តែដង្ហើមដោយដឹងពីការចេញ និងចូលដោយសតិចំនួន១៥ ទៅ២០ នាទី ធ្វើឱ្យអ្នកប្រមូលអារម្មណ៍ក្នុងការផ្តោតរឿងតែមួយ ដើម្បីគេងគេងលក់ស្រួល។ តាមអ្នកវិទ្យាសាស្រ្តជាច្រើនបញ្ជាក់ថា អ្នកមានបញ្ហការគេងនេះ មកពីគិតរឿងច្រើនក្នុងពេលតែមួយ ទោះបីអ្នកគិតរឿងមួយ ឬពីរ អ្នកក៏អាចគេងលក់បានល្អដែរ។” ពីព្រោះថា ការសមាធិនេះ ធ្វើឱ្យចិត្តស្ងប់ និងរាងកាយសម្រាកបានល្អបំផុត ពេលអ្នកភ្ញាក់ឡើង នឹងមមានអារម្មណ៍ស្រស់ថ្លា និងមានថាមពលផ្លូវចិត្ត។
-ធ្វើជាម្ចាស់លើអារម្មណ៍៖ តាមលោកគ្រូ N. Goenka បានផ្តល់ដំបូន្មានថា “ពេលអ្នកមានបញ្ហាអារម្មណ៍មិនស្ងប់ទេ អ្នកត្រូវតែដកពេលបួនដប់នាទីដើម្បីសម្រួលអារម្មណ៍ដោយការដកដង្ហើមឱ្យជ្រៅៗ ពេលនៅតែម្នាក់ឯង។ ការធ្វើបែបនេះ ជាការពិនិត្យអារម្មណ៍ឱ្យស្ងប់។” នេះជាវិធីសាមញ្ញតែមានលទ្ធផលឱ្យអ្នកស្ងប់ចិត្តពេលគេងលក់បានលឿនផងដែរ។ ចូរដកឃ្លាពីការងារនៅម្នាក់ ឱ្យអារម្មណ៍ស្ងប់ ឱ្យចិត្តត្រជាក់ ពេលចិត្តអ្នកសម្រកហើយគេងក៏ឆាប់លក់ដែរ។
-ផឹកទឹកដោះគោស្រស់ និងផ្លែចេក៖ យោងតាម healthline បានបញ្ជាក់ថា ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងផ្លែឈើចេកអាចមានឥទ្ធិពលវិជ្ជមានទៅលើការគេង និងដោះស្រាយវិបត្តិគេងមិនលក់ជាពិសេសចំពោះមនុស្សវ័យចំណាស់ អ្វីដែលប្រសើរជាងនេះទៅទៀតចេកក៏មានផ្ទុកនូវ tryptophanTrusted Source ដែលជាអាស៊ីតអាមីណូគ្រប់គ្រងការគេងប្រកបតុល្យភាព។ ហើយអ្នកគួរតែហូបទឹកគោស្រស់ និងផ្លែចេក នៅចន្លោះពី ២ទៅ៣ម៉ោង មុនចូលគេង។ មួយវិញទៀត ពិនិត្យមើលបរិយាកាស ក៏ដូចជាស៊ីតុណ្ហភាពក្នុងបន្ទាប់របស់អ្នកឱ្យបានត្រឹមត្រូវ បើក្ដៅពេកក៏គេងមិនងាយលក់ ពិបាកគេង តែបើត្រជាក់ពេកក៏ពិបាកដូចគ្នា។ ចំណែកឯការរៀបចំបន្ទាប់ឱ្យបានស្អាតល្អ មានអនាម័យ ក៏អាចធ្វើឱ្យខួរក្បាលយើងរីករាយចង់គេងផងដែរ។ ព្រោះបើបន្ទាប់សុទ្ធតែធូលី មានកន្លាត មានកណ្ដុរ ឬក៏សុទ្ធតែមូសក៏ពិបាកក្នុងការគេង ឬក៏ធ្វើឱ្យអ្នកគេងមិនបានស្ងប់ល្អដូចគ្នា។
សរុបមកប្រសិនណាបងប្អូនជួបបញ្ហាពិបាកគេង គេងមិនងាយលក់ បើលក់ក៏ចេញជាយល់សប្ដិទច្រើន ភ្ញាក់មកគេងមិនស្ងប់ទៀតកាន់តែយ៉ាប់ហើយ ងាយទ្រុឌទ្រោមខ្លាំងណាស់។ ដូច្នេះកុំបណ្ដោយឱ្យខ្លួនឯងគេងមិនបានយូរពេកប៉ះពាល់ណាស់ អាចសាកវិធីខាងលើខ្លះៗបាន៕