នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងអប់រំសម្រេចបើកសាលារៀនឡើងវិញគ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ៖
ជាការពិតណាស់ បើយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗស្ដីពី ការបង្រៀន និងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាកម្រិត នៅ-ភូមិសាស្ដ្រដែល ហានិភ័យនៃជំងឺកូវីដ-១៩អាចគ្រប់គ្រងរួមមាន៖
ទី១៖ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯជន និគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅតាមក្រុង ស្រុក ខណ្ឌ ដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀន និងរៀនតាមបណ្ដុំ ១៥ទៅ២០នាក់ និងធ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
ទី២៖ការបង្រៀន និងរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះភូមិសាស្ដ្រដែលមានហានិភ័យមធ្យម និងខ្ពស់។
ទី៣៖ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ទី៤៖ការសម្រេចផ្អាក ឬបើកដំណើរការថ្នាក់រៀនឡើងវិញក្នុងករណីមានការឆ្លងជំងឺនៅក្នុងគ្រឹះស្ថានសិក្សា។
ដូច្នេះសូមអ្នកអានចូលអាននៅសេចក្ដីលម្អិតនេះបន្ថែម៖