កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរដ្ឋញូដេលីប្រទេសឥណ្ឌាបានប្រកាសរកឃើញថ្នាំប្រភេទថ្មីមួយប្រភេទទៀត និងត្រូវបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ក្នុងការប្រយុទ្ធនឹងយុទ្ធនាការររលកទី២នៃកូវីដ១៩។
យោងតាមប្រភពសារព័ត៌មានNDT.Comបានឱ្យដឹងថា នៅប្រទេសឥណ្ឌាបានប្រកាសរកឃើញប្រភេទថ្នាំប្រឆាំងកូវីដប្រភេទថ្មីម្យ៉ាង ដែលមានលក្ខណៈជាម្សៅឆុងទឹកផឹក។ ប្រភពដដែលបន្តថា ថ្នាំប្រភេទថ្មីនេះ គឺត្រូវបានបង្កើតឡើងដោយក្រុម អង្គការស្រាវជ្រាវនិងអភិវឌ្ឍការពារជាតិ(DRDO) និងត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ដោយក្រុមអ្នកជំនាញផ្នែកខាងត្រួតពិនិត្យថ្នាំ ខណៈពេលនេះវាគឺជារឿងល្អមួយសម្រាប់ឥណ្ឌាក្នុងការប្រយុទ្ធតទល់ជាមួយសមរភូមិកូវីដ១៩ ដែលសម្លាប់ប្រជាជនខ្លួនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
សូមបញ្ជាក់ផងដែរថា ថ្នាំប្រភេទម្សៅនេះគឺជាថ្នាំមានទម្រង់ជាម្សៅដាក់លាយនៅក្នុងទឹក ដើម្បីឱ្យប្រជានឥណ្ឌាផឹកក្នុងការការពារប្រឆាំងនឹងការរីករាលនៃការឆ្លងកូវីដ១៩។
ជាមួយគ្នានេះ អុ្នកត្រួតពិនិត្យថ្នាំបានបញ្ជាក់អះអាងថាថ្នាំប្រភេទថ្មីនេះ គឺបង្ហាញពីម៉ូលេគុលដែលមាននៅក្នុងថ្នានោះ គឺជួយក្នុងការជាសះស្បើយពីកូវីដ១៩ក្នុងល្បឿនលឿននៃអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្នែកលើខ្យល់អុកស៊ីសែនបន្ថែម។ លើសពីនេះ មនុស្សភាគច្រើននៅក្នុងប្រទេសឥណ្ឌាត្រូវបានពិនិត្យរកឃើញអវិជ្ជមានកូវីដ១៩ ក្រោយបានប្រើប្រាស់ថ្នាំប្រភេទនេះរួច។
សូមបញ្ជាក់ថា បើទោះបីជាឥណ្ឌាបានរកឃើញថ្នាំទិព្វប្រភេទថ្មីនេះក៏ដោយ ក៏ប៉ុន្តែក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ឥណ្ឌានៅតែទទួលជំនួយពីអន្តរជាតិ អំពីការខ្វះខាតថ្នាំចាំបាច់មួយចំនួន និងអុកស៊ីហ្សែនក្នុងការផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ បន្ទាប់ពីមានការកើនឡើងអ្នកឆ្លងនិងអ្នកស្លាប់កាន់តែខ្លាំង។ ប៉ុន្តែថ្នាំម្សៅប្រភេទថ្មី ឥណ្ឌារំពឹងថានឹងអាចជួយទប់ស្កាត់ការឆ្លងមួយផ្នែកធំ។
អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា