ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់យ៉ាងដូច្នេះថា ហាង Marugame Udon & Bento ស្ថិតលើផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ មានការជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta។
ជាការពិតណាស់ បើតាមការឱ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហើបប្រាប់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta បានចូលទៅដឹក ជញ្ជូនអាហារនៅហាង Marugame Udon & Bento។
ដូច្នេះ សូមបងជួយចែកចាយព័ត៌មានមួយនេះ ដើម្បីឱ្យបងប្អូនដែលទៅហាងខាង Marugame Udon & Bento ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹង និងតាមដានសុខភាព។ ជាចុងក្រោយ សូមបងប្អូនមេត្តាស្រលាញ់សុខភាពរបស់ខ្លួនផង កុំចេញក្រៅបើគ្មានការងារចាំបាច់ ហើយសម្រាប់អ្នកដែលបានទៅញុំាស៊ុប ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អត្ថបទដោយ៖ Daddy_Rath