អ្នកដែលចង់សម្រកគីឡូ គឺមានគោលបំណងឱ្យសម្រកជាតិខ្លាញ់ រួចឱ្យកើនសាច់ដុំ ហើយកុំឱ្យស្រេកឃ្លាន អ្នកត្រូវមានរបៀបមួយឱ្យបានត្រឹមត្រូវ ប៉ុន្តែវាចាំបាច់ត្រូវដឹងពីរបៀបជ្រើសរើសអាហារជាមួយការហាត់ប្រាណភ្ជាប់ជាមួយគ្នាដែរ។ ដូច្នេះអ្នកអាចស្រកទម្ងន់បានលឿន បើមានវិន័យបែបនេះ តើអ្នកគួរធ្វើបែបណា?
១. អ្នកត្រូវជ្រើសរើសអាហារ
បើអ្នកចង់សម្រកគីឡូអាហារជារឿងទីមួយ ដែលគួរចាប់ផ្លាស់ប្តូរ ដើម្បីមានលទ្ធផលជាទីគាប់ចិត្តរបស់អ្នក។ អ្នកត្រូវជ្រើសរើសអាហារណា គ្មានជាតិខ្លាញ់ ជាតិប្រៃច្រើន និងផ្អែមពេក វាមិនអាចផ្លាស់ប្តូររូបរាងកាយរបស់បានទេ អ្វីដែលត្រូវគិតសារជាថ្មីនោះ គឺអាហារគ្មានជាតិខ្លាញ់មានដូចជាសាច់គោ សាច់មាន់ និងពងទា។ ជាប្រភេទអាហារមានជាតិខ្លាញ់តិច ហើយអ្នកត្រូវកំណត់កាឡូរីឱ្យត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នក។ ពីព្រោះថា ការកំណត់អាហារមានជាតិប្រូតេអ៊ីនច្រើន គ្មានខ្លាញ់ ហើយកុំផឹកស្រាផងដែរ។ បើអ្នកផឹកទឹកដោះគោឱ្យបានទៀងទាត់ ជ្រើសរើសភេសជ្ជៈធម្មជាតិ ដែលមានជាតិខ្លាញ់ទាប និងចៀសវាងទឹកដោះគោមានជាតិផ្អែម។
២. បរិភោគសាច់ និងបន្លែច្រើន
អ្នកគួរជ្រើសអាហារណាមានថាមពលដល់រាងកាយ ទោះបីអ្នកហូបច្រើន ក៏មិនឡើងជាតិខ្លាញ់ដែរ។ យើងមានរូបមន្តមួយ ២: ១: ១: ១ វាជារូបមន្តពិសេសសម្រាប់ថាមពលរាងកាយវាមានដូចជាបន្លែ ២ ចំណែក / កាបូអ៊ីដ្រាត ១ ភាគ / ប្រូតេអ៊ីន ១ ចំណែក / ផ្លែឈើ ១ ផ្នែក ជាការផ្តល់ថាមពលប្រហែល ៤០០ kcal ជួយកាត់បន្ថយការប្រើប្រាស់ថាមពលប្រចាំថ្ងៃ។ ពេលអ្នកញ៉ាំបែបនេះ មួយពេលអ្នកមានប្រតេអ៊ីនផ្លែឈើ១០០ ទៅ ២០០ក្រាម។ បើអ្នកញុំា ៣ ផ្លែជាផ្លែឈើ អ្នកនឹងទទួលបានបរិមាណសរុបមិនតិចជាង ៤០០ គីឡូក្រាម ហើយវាជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើនផងដែរ។ ពេលអ្នកញ៉ាំបន្លែឱ្យច្រើន សុខភាព និងផ្លូវចិត្តក៏រឹងមាំតាមប្រភេទអាហារនោះដែរ។
៣. ការធ្វើលំហាត់ប្រាណស្របគ្នា
ពេលអ្នកញ៉ាំអាហារបានល្អ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណផងដែរ។ ពីព្រោះថា អ្នកដែលសម្រកគីឡូឱ្យមានតុល្យភាពសម្រាប់រាងកាយ និងមានសុខភាពល្អ ត្រូវភ្ជាប់អាហារជាមួយការហាត់ប្រាណ។ អ្នកគួរហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃជាមួយលំហាត់ប្រាណទាំង ៣ ប្រភេទ (ដែលអ្នកជ្រើសរើស) cardio(ដើរ រត់ ហែងទឹក...) Gym(ក្លឹបហាត់ប្រាណទម្ងន់ស្រាល ឬធ្ងន់) និង Yoga(លាតសន្ធឹង សមាធិក្នុងការហាត់ប្រាណ... )។
ការហាត់ប្រាណត្រូវផ្តោតជាសំខាន់លើការផ្លាស់ប្តូររាងកាយ និងផ្លូវចិត្ត។ ការហាត់cardio ដើម្បីប្តូររាងកាយ។ ចំណែកការហាត់ភាពធន់ (Gym) ដើម្បីជាការប្រើប្រាស់សាច់ដុំនៅផ្នែកផ្សេងៗនៃរាងកាយដូចជាដៃភ្លៅ ក្បាលពោះ ទ្រូង... ។ ការហាត់(Yoga) ដើម្បីរាងកាយមានភាពបត់បែន និងពង្រឹងផ្លូវចិត្តក្នុងការបណ្តុះបណ្តាលទំងន់រាងកាយលាតសាច់ដុំ ហើយវាជួយកាត់បន្ថយការរងរបួស និងធ្វើឱ្យរាងកាយមានចលនាល្អប្រសើរឡើង។
៤. កាត់បន្ថយអាហារ
សព្វថ្ងៃនេះ មានអាហារជាច្រើនលក់តាមផ្លូវ និងតាមហាងជាច្រើន យើងដាក់សំនួរថា បើខ្ញុំហូបអាហារ វាយ៉ាងមិចវិញ? ជាសំនួរមួយដែលល្អ ដែលយើងត្រូវដឹងពីចម្លើយ ពេលអ្នកហូបច្រើន វានឹងលើសពីតម្រូវការរាងកាយរបស់អ្នក រាងកាយនឹងប្រើថាមពលលើសនេះ ដើម្បីផ្ទុកក្លាយជាជាតិខ្លាញ់ជាថាមពលបម្រុង។ ការពិតថា រាងកាយផ្ទុកជាតិខ្លាញ់ច្រើនពេក វានឹងនាំឱ្យធាត់ និងមានជំងឺផ្សេងៗ។ ដូច្នេះការកាត់បន្ថយអាហារខាងក្រៅ វាជួយដល់ការសម្រកទម្ងន់បានល្អនិងមានសុខភាពរឹងមាំ ។
ការសម្រកគីឡូ និងមានសុខភាពល្អ អ្នកជ្រើសរើសអាហារឱ្យបានត្រឹមត្រូវខាងលើ និងមានលំហាត់ប្រាណជាប្រចាំផងដែរ។ គ្រាន់តែផ្តោតទៅលើរបបអាហារ និងការហាត់ប្រាណ ការរស់នៅរបស់អ្នកក៏មានការផ្លាស់ប្តូរដែរ។ សុខភាពរបស់អ្នកស្ថិតលើការជ្រើសពីការរសម្រេចចិត្តរបស់អ្នក៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព