អាកាសជាតុប្រែប្រួល ម្ដងភ្លៀងម្ដងក្ដៅ ងាយនឹងធ្វើឱ្យមានបញ្ហាផ្ដាសាយ គ្រុនក្ដៅជាដើម។ ដើម្បីការពារ និងសម្រាលអាការគ្រុនផ្ដាសាយ ឱ្យឆាប់ជាសះស្បើយ គួរព្យាយាមរក្សាជាតិទឹកក្នុងរាងកាយឱ្យបានច្រើន។ ខាងក្រោមនេះ ជាភេសជ្ជៈមួយចំនួន ដែលអ្នកគួរតែទទួលទាន ដើម្បីឱ្យអាការផ្ដាសាយរបស់អ្នកឆាប់ប្រសើរឡើងវិញបាន។
១ តែ Decaf ៖ ផ្អែកតាមប្រភពwebmd បានឱ្យដឹងថា ឆុងតែប្រភេទនេះផឹកក្ដៅៗ អាចជួយបញ្ចុះកម្ដៅ សម្រួលឱ្យប្រសើរឡើងពេលតឹងច្រមុះ ក្អក ឈឺបំពង់ករជាដើម។ អ្នកអាចរកទិញតែប្រភេទនេះ នៅតាមទីផ្សារ ឬផ្សារទំនើបនានាបាន។
២ តែខ្ញី ទឹកឃ្មុំ ៖ ឆុងតែខ្ញីលាយជាមួយទឹកឃ្មុំ ទទួលទានក្ដៅឧណ្ហៗ ជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បំបាត់ស្លេស បន្ថយការឈឺបំពង់ករ ក្អក និងបំបាត់តឹងច្រមុះ បានល្អផងដែរ។
២ តែខ្ញីក្រូចឆ្មា ៖ ក្រូចឆ្មា សម្បូរទៅដោយវីតាមីន C ប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ស្បែក បន្សាបជាតិពុល និងប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កឱ្យមានជំងឺ ការពារនិងជួយឱ្យឆាប់ជាពីផ្ដាសាយផងដែរ។ ការញ៉ាំតែខ្ញីក្រូចឆ្មាក្តៅៗព្រឹក ល្ងាច ជារៀងរាល់ថ្ងៃ ជួយដោះស្រាយវិបត្តិឡើងផងដែរ ។
៣ ស៊ុប ៖ គួរទទួលទានអាហារប្រភេទជាស៊ុបក្ដៅៗ ដូចជាស៊ុបបន្លែ ជាដើម។ ការញ៉ាំស៊ុប អាចជួយបន្ថែមជាតិទឹកដល់រាងកាយ និងអាចជួយសម្រួលដល់អាការផ្ដាសាយឱ្យឆាប់ប្រសើរឡើងមកវិញផងដែរ។
ជារួមមក អាការមានធ្លាក់ភ្លៀងច្រើន បងប្អូនគួរតែបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពទទួលទានទឹកឱ្យបានច្រើន និងឆ្លៀតធ្វើលំហាត់ប្រាណ ទទួលទានអាហារមានប្រូតេអ៊ីន វីតាមីនឱ្យបានច្រើន ដើម្បីឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ មិនងាយមានជំងឺច្រៀតចូលបាន៕
អត្ថបទដោយ៖ Senghong