ប្រជាជនកម្ពុជាមិនតិចនោះទេដែលមានបញ្ហាសុខភាពឬឈឺថ្កាត់ជាញឹកញ៉ាប់ដោយសារតែទម្លាប់ហូបចុកឬមានរបបអាហារមិនត្រឹមត្រូវ សូម្បីតែលោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏បានលើកឡើងដែរថារបបអាហារគឺជាកត្តាសំខាន់បំផុតសម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃ ព្រោះយើងត្រូវបរិភោគរាល់ថ្ងៃ ហើយមួយថ្ងៃ៣ពេល បើរបបអាហារមិនល្អទេ ពលរដ្ឋខ្មែរងាយនឹងឈឺណាស់។
ខណៈជាមួយគ្នានេះដែរកូនខ្មែរមួយរូប ដែលបន្តរការសិក្សារនៅប្រទេសថៃគឺលោក ខាន់ សេងហាក់ ដែលជាម្ចាស់ហាង សាឡាត់ខេ (Salad K) ក៏មានចក្ខុវិស័យស្រដៀងនឹងការលើកឡើងខាងលើ។ ខណៈពេលដែលលោកកំពុងបន្តការសិក្សា លោកក៏បានសង្កេតឃើញថានៅឯប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍ ប្រជាជនគេគឺមានចំណេះដឹងច្រើននិងឱ្យតម្លៃទៅលើសុខភាពជាខ្លាំងមិនថាជាផ្នែកចំណីអាហារឬការហាត់ប្រាណនោះឡើយ ហេតុដូចនេះហើយទើបប្រជាជនគេមានសុខភាពល្អ។
ការរើសរបបអាហារសម្រាប់បរិភោគប្រចាំថ្ងៃវិញគឺប្រជាជនគេរើសបរិភោគអាហារណាដែលមានប្រយោជន៍ដល់សុខភាពដែលមានដូចជា បន្លែ ផ្លែឈើនិងសាឡាត់ជាដើម។ រឺឯការហាត់ប្រាណវិញមិនមែនទាល់តែទៅហាត់នៅក្លឹបហាត់ប្រាណនោះទេ ប៉ុន្តែអាចបញ្ចាញជាតិពុលបានតាមរយៈការរត់នៅសួនជាដើម ហើយដោយសារតែបរិយាកាស អាកាសធាតុនិងទំនៀមទម្លាប់របស់ជនជាតិថៃនិងខ្មែរស្រដៀងគ្នា យើងអាចសន្មតបានថាបើប្រជាជនយើងត្រលប់មកបរិភោគអាហារសុខភាពនិងហាត់ប្រាណបាននោះប្រជាជនយើងនឹងមានសុខភាពរឹងមាំដូចគ្នាដែរ។
ហើយលោក ខាន់ សេងហាក់ ក៏បានបង្កើតហាងអាហារមួយគឺ ហាងសាឡាត់ខេ Salad K ដែលមានលក់ប្រភេទបន្លែ ផ្លែឈើនិងសាច់ដែលយើងនិយមហៅថា សាឡាត់ ក៏ដូចជាទឹកផ្លែឈើស្រស់ធម្មជាតិដើម្បីជាគុណប្រយោជន៏ដល់សុខភាពអ្នកបរិភោគ។ ក្នុងនោះលោកបានរៀនច្នៃរសជាតិទឹកជ្រលក់ដែលឆ្ងាញ់ខុសប្លែកពីគេ ជាមួយនឹងបន្លែផ្លែឈើដែលមានគុណភាពល្អ បូករួមនិងអនាម័យខ្ពស់និងតម្លៃសមរម្យដើម្បីឱ្យអតិថិជនបានថែរក្សាសុខភាពទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា អាហារសុខភាពមានច្រើនប្រភេទហើយសាឡាត់នេះទៀតសោតក៏មានច្រើនដែរ ដូចជាសាឡាត់បន្លៃសុទ្ធ សាឡាត់សាច់ត្រី សាឡាត់គ្រឿងសមុទ្រជាដើមដែលតម្រូវតាមចំណូលចិត្តអតិថិជន ហើយលើសតែពីនោះសាឡាត់នេះមិនមែនសម្រាប់តែអ្នកចង់សម្រកគីឡូនោះទេ ប្រជាជនគ្រប់វ័យអាចបរិភោគបានឬគួរតែបរិភោគដើម្បីឱ្យរាងកាយទទួលបានរបបអាហារដែលសមស្របទៅតាមតម្រូវការរាងកាយ ជៀសវាងពីជំងឺតម្កាត់និងមានសុខភាពរឹងមាំមិនងាយនឹងឈឺ។
សម្រាប់ពលរដ្ឋកម្ពុជាដែលគិតថាខ្លួនឯងកំពុងខ្វះនូវសារធាតុបន្លែផ្លែឈើ ឬវីតាមីន ឬចង់សម្រកគីឡូ ហើយចង់បរិភោគសាឡាត់ដែលមានរសជាតិឆ្ញាញ់និងមានតម្លៃសមរម្យថែមទាំងមានសេវាកម្មដឹកជញ្ជូនអាចទាក់ទងទៅហាងសាឡាត់ខេ ឬហ្វេសប៊ុកផេក Salad K ដើម្បីទំនាក់ទំនងបន្ថែម៕
អត្ថបទដោយ៖អឿ ស្រីហួយ