ដូចដែលយើងដឹងហើយថាជំងឺកាចសាហាវកូវីដ១៩ ឆ្លងមិនស្គាល់ក្មេង ចាស់ប្រុសស្រីទេ ឱ្យតែយើងមានការប្រហែស រហូតមកដល់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដ៏ក្ដៅគគុកនេះទៀត ក៏មានកុមារឆ្លងចំងឺផ្លូវដង្ហើមថ្មីជាបន្តបន្ទាប់ទៀត ជាក់ស្ដែងព្រឹកនេះគឺមានកុមារអាយុក្មេងខ្ចីម្នាក់ ឆ្លងថែមទៀត។
យោងតាមការឱ្យលើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឱ្យដឹងថា កុមារអាយុ១៦ ខែ មួយរូបជាជនជាតិវៀតណាម បានឆ្លងកូវីដ១៩ ដែលមានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កុមារនេះគឺមានអាស័យដ្ឋានស្នាក់នៅភ្នំពេញ ហើយក្រោយរកឃើញផ្ទុកកូវីដ១៩នេះ កុមារអាយុជាងមួយឆ្នាំរូបនេះបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះឯង ជាមួយអ្នកជំងឺកូវីដ១៩៥៨នាក់ផ្សេងទៀតផងដែរ។
គយរជម្រាបដែរថាព្រឹកនេះកម្ពុជាយើងមានករណីឆ្លងថ្មីរហូតទៅដល់៦៤ នាក់ ក្នុងនោះមានករណីនាំចូលចំនួន៧នាក់ ហើយក្នុងចំណោម៧នាក់នេះ មានបុរសម្នាក់អាយុ៦៥ឆ្នាំ បំរើការងារសហប្រជាជាតិ(កងទ័ពមួកខៀវUN) ឆ្លងកូវីដ១៩ផងដែរ។
សូមប្រជាជនដែលវត្តមានលើទឹកដីកម្ពុជាយើងបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន កុំមានការធ្វេសប្រហែសឱ្យសោះ ព្រោះជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃ រកឃើញលើជនជាតិថ្មីៗ ទាំងអស់និងកើនឡើងជាលំដាប់។