ប្រជាជនខ្មែរយើងភាគច្រើនកំពុងចង់ដឹងពីតម្លៃសំបុត្រនៃការចូលរួមទស្សនាការប្រកួតបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលនឹងខិតជិតមកដល់នាថ្ងៃខាងមុខនេះ តើសំបុត្រចូលរួមទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមមានតម្លៃប៉ុន្មាន?
បើយោងតាមប្រភពCambodia 2023បានបញ្ជាក់យ៉ាងច្បាស់ៗថា តម្លៃសំបុត្រផ្លូវការសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះមានក្នុងកៅអីប្រភេទទី១តម្លៃ២០ម៉ឺនរៀល និងកៅអីប្រភេទទី២តម្លៃ១០ម៉ឺនរៀល។
គួរបញ្ជាក់ថា សំបុត្រសម្រាប់ចូលទស្សនាពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ចាប់ផ្ដើមដាក់លក់នៅលើប្រព័ន្ធអនឡាញជាផ្លូវការហើយតាមរយៈផេកផ្លូវការ Cambodia 2023 ដែលមានសញ្ញាថិចពណ៌ខៀវ។
សូមអ្នកចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីទូរស័ព្ទដៃរបស់អស់លោកអ្នក ដើម្បីទទួលបានសំបុត្រនៅថ្ងៃនេះ និងចូលរួមជាមួយកម្ពុជាក្នុងការអបអរសាទរឱកាសដ៏អស្ចារ្យ! កុំខកខាន ដើម្បក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ដ្រ។
តំណរលីង៖
Facebook: https://www.facebook.com/2023seagames/
Telegram: https://t.me/Cambodia2023
TikTok: https://www.tiktok.com/@cambodia2023official
Instagram: https://instagram.com/cambodia_2023
YouTube: https://youtube.com/@cambodia2023official