មានបុគ្គលខ្លះ ពួកគាត់គិតច្រើនរហូតធ្វើខួរក្បាលគិតមិនអាចបញ្ជាបានសោះ។ ពេលអ្នកមានទម្លាប់បែបនេះ ងាយប៉ះពាល់ផ្លូវចិត្តហើយងាយស្រ្តេស។ ព្រោះតែអារម្មណ៍អ្នកប៉ះចំរឿងអវិជ្ជមានភ្លាម ខួរក្បាលអ្នកក៏ផលិតរឿងអាវិជ្ជមានចេញមកច្រើនដែរ។ បើអ្នកមិនអាចសម្រាកខួរក្បាលបានទេ បើអ្នកមិនទាន់ដោះស្រាយបញ្ហាដែលបង្កឲ្យអ្នកស្រ្តេសទេនោះ។ រឿងទី១ អ្នកគួរធ្វើនោះ ចូលអ្នកព្យាយាមរកកំណត់មូលហេតុនៃបញ្ហាស្ត្រេស ហើយបំបែកបញ្ហាទាំងនោះ ឱ្យក្លាយជារឿងតូចៗ ដើម្បីអ្នកងាយស្រួលដោះស្រាយ និងរៀបចំសកម្មភាពដើម្បីគ្រប់គ្រងខួរក្បាលសារជាថ្មី។
ទីមួយតើមូលហេតុឱ្យអ្នកស្រ្តេសនិងគិតច្រើនជាអ្វី? សម្រាប់ចំណុចទី២នោះ បើអ្នកគិតឥតឈប់ឈរទេ ចូលអ្នកដកដង្ហើមវែងៗ ដើម្បីបន្ធូរស្រ្តេសហូរចេញពីខួរក្បាលរបស់អ្នក។ នេះជាចំណុចពិសេសឱ្យខួរក្បាល កុំឲ្យគិតច្រើន កុំឱ្យស្មុគស្មាញខ្លាំង និងកុំឱ្យពិបាកចិត្តលើសដើម។ គ្រាន់តែអ្នកដកដង្ហើមវែងៗ តាមរន្ធច្រមុះដោយសម្រួលមួយៗ វាធ្វើឲ្យខ្យល់ចូលទៅតំបន់ក្រពះ រួចហើយបញ្ចេញខ្យល់វិញតាមមាត់យឺតៗ ដើម្បីបញ្ចេញជាតិពុលចេញពីខួរក្បាល។
ទម្លាប់ទីបីគឺទម្លាប់អានពិតជាមានឥទ្ធិពលដល់ខួរក្បាលកុំឱ្យស្មុកស្មាញហើយផលិតគំនិតល្អៗ ដាស់អារម្មណ៍អ្នកឱ្យរីករាយ។ សូម្បីតែលោក Bill Gates ដែលធ្វើឱ្យខួរក្បាលកម្រស្រ្តេស ហើយរីករាយស្ទើជាប្រចាំថ្ងៃនោះគឺទម្លាប់អានសៀវភៅនេះឯង។ បើនិយាយពីអានវិញ គាត់អាននៅគ្រប់ទីកន្លែងដែលអាចអានបានដូចជា កន្លែងធ្វើការ អានតាមឡាន និងមុនចូលគេងមួយម៉ោងក៏គាត់អានដើម្បីគេងលក់ស្រួលដែរ។ តាមអ្នកវិទ្យាសាស្រ្តក៏ទទួលស្គាល់ដែរថា ការអានជាវិធីបណ្តុះខួរក្បាលឱ្យមានគំនិតច្នៃប្រដិត្ឋច្រើន។ អានច្រើនបំបាត់ស្រ្តេស ខួរក្បាលសុខភាពល្អ។
ទម្លាប់ចុងក្រោយមួយទៀតនោះគឺនាំខួរក្បាលបាត់ស្រ្តេស។ តាមគេហទំព័រ Healthline បានចែករំលែកថាការសម្រាកខួរក្បាល អ្នកកុំព្យាយាមគិតដដែលៗ ក្នុងបញ្ហាពេក។ អ្នកអាចធ្វើលំហាត់ប្រាណជាប្រចាំខួរក្បាលកាន់តែរឹងមាំ ហេតុនេះខួរក្បាលពូកែចងចាំ បើអ្នកពូកែនាំខួរក្បាលរីករាយនោះ។ គឺមានដូចជាធ្វើរឿងថ្មីៗជាប្រចាំដូចជាអានសៀវភៅ រៀនភាសា លេងហ្គេមខ្លះ ហាត់ប្រាណ ឬរាំ ច្រៀងកម្សាន្ត ដើរលេងខ្លះ និងអាហារសុខភាព...។ ការធ្វើដូចនេះដើម្បីឱ្យខួរក្បាលអ្នកសកម្មកុំឱ្យគិតលើរឿងណាធ្វើបាបផ្លូវចិត្តរបស់អ្នក បើអ្នកធ្វើតែរឿងដដែលៗ វានឹងសុញធុញ គ្មានគំនិតថ្មី ថែមទាំងដុតកោសិកាឱ្យឆាប់ភ្លេចភ្លាំង មានសម្ពាធដល់ខួរក្បាល។ ដូច្នេះហើយ ដើម្បីលុបបំបាត់ស្រ្តេសចេញពីខួរក្បាល អ្នកគួរធ្វើតាមរឿង ៤ខាងលើ ហើយថែមទម្លាប់គេងឱ្យបានគ្រប់គ្រាន់មួយទៀតផង។ អ្នកនឹងលែងស្រ្តេសដូចពីមុនទៀតហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហេងឆេង២៤នេះ https://t.me/hangchhengH24