អាហារ
ផ្លែក្រូចល្អបំផុត ជួយទប់ស្កាត់បញ្ហាសុខភាពរយៈពេលវែង បង្ការមហារីកនិងជំងឺធ្ងន់ធ្ងរផ្សេងទៀត
Sochenda Hai
September 23 2020
1.5 K views

ផ្លែឈើស្ថិតក្នុងបញ្ជីរបបអាហារសុខភាពសំខាន់ៗប្រចាំថ្ងៃមិនអាចរំលង។ សារធាតុប្រឆាំងអុកស៊ីតកម្មជាតិសរសៃ សារធាតុរ៉ែ វីតាមីនដែលមានក្នុងផ្លែឈើ មានអត្ថប្រយោជន៍ណាស់ វាមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ថែមទាំងជាថ្នាំព្យាបាល និងប្រៀបដូចជាវ៉ាក់ស៊ាំងជួយការពារអ្នកពីជំងឺកាចសាហាវផ្សេងៗ ពិសេសមហារីក យោងតាម Web MD ហើយក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែក្រូចស្ថិតនៅលេខរៀងនាំមុខគេក្នុងចំណោមពពួកផ្លែឈើដែលល្អបំផុត និងអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

តាមការសិក្សារបស់ Healthline ក្នុងផ្លែក្រូចមួយផ្លែ ជាទូទៅមានផ្ទុកសមាសធាតុសារធាតុចិញ្ចឹមដូចជា៖

  • កាឡូរី ៤៧
  • ជាតិទឹក ៨៧%
  • ប្រូតេអ៊ីន ០,៩ ក្រាម
  • កាបូនអ៊ីដ្រាត ១១,៨ ក្រាម
  • ស្ករ ៩,៤ ក្រាម
  • ជាតិសរសៃ ២,៤ ក្រាម
  • ជាតិខ្លាញ់ ០,១ ក្រាម។

ខាងក្រោមនេះជាសមាសធាតុចិញ្ចឹមសំខាន់ៗល្អដែលល្អសម្រាប់សុខភាព និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ពីការញ៉ាំផ្លែក្រូច ១ ផ្លែ ក្នុងមួយថ្ងៃ យោងតាម Healthline និង​ Web MD៖

១) កាបូអ៊ីដ្រាត

ផ្លែក្រូចមានកាឡូរីតិច និងមានជាតិស្ករធម្មតាដូចជាគ្លុយកូស fructose និង sucrose មាន glycemic ទាប ដែលផ្តល់ថាមពលដល់រាងកាយ និងមិនសូវគ្រោះថ្នាក់ដូចស្ករកែច្នៃដូចជាស្ករស និងស្ករបានពីភេសជ្ជៈនិងអាហារផ្អែម។ វាជួយកាត់បន្ថយការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយការឡើងសម្ពាធឈាម ដែលអាចបង្ការជំងឺលើសឈាម បេះដូង និងទឹនោមផ្អែម។

២) ជាតិសរសៃ

ផ្លែក្រូចគឺជាប្រភពដ៏ល្អនៃជាតិសរសៃខ្ពស់ដូចជា pectin, cellulose, hemicellulose, and lignin ជំនួយការរ៉លាយអាហារ ជួយសម្រកទម្ងន់ និងបញ្ចុះកូលេស្តេរ៉ុល កាត់បន្ថយការកកស្ទះនៃខ្លាញ់មិនល្អ (LDL) កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម បន្ថយសម្ពាធឈាម ការពារជំងឺបេះដូង កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ។

៣) វីតាមីននិងសារធាតុរ៉ែ

ផ្លែក្រូចគឺជាប្រភពដ៏ល្អនៃវីតាមីន A, B1, C, E និងជាតិរ៉ែ thiamine, folate និងប៉ូតាស្យូមជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ផងដែរ វីតាមីន C ជួយរាងកាយស្រូបសារធាតុដែកបានល្អបង្កើនការផលិតអេម៉ូក្លូប៊ីន ការពារជំងឺខ្វះគ្រាប់ឈាមក្រហម ឫភាពស្លេកស្លាំង ព្រមទាំងជួយឱ្យប្រព័ន្ធភាបស៊ាំរាងកាយរឹងមាំ អាចប្រយុទ្ធនឹងមេរោគ និងជំងឺផ្សេងៗបាន។ លើសពីនេះ សារធាតុរ៉ែដូចជា ដែក ម៉ាញ៉ែស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស ទង់ដែង និងវីតាមីន A, C, E, B1, B2, និង B6 ជួយបង្កើនថាមពលខួរក្បាល កាត់បន្ថយរោគសញ្ញានៃការឆាប់ភ្លេច ជំងឺវង្វេងវង្វាន់ និងបាត់បង់ការចងចាំ ព្រមទាំងជួយឱ្យសុខភាពផ្លូវចិត្តល្អ អារម្មណ៍ស្រស់ស្រាយទៀតផង។

៤) សារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែក្រូចគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជា phenolic,flavonoids, anthocyanins, carotenoids, beta-cryptoxanthin, lycopene, quercetin, catechin, phloridzin និង អាស៊ីត chlorogenic ជួយបំផ្លាញរ៉ាឌីកាល់សេរីជួយការពារ DNA កោសិកា ពីការខូចខាតដោយអុកស៊ីតកម្មដែលអាចបណ្តាលឱ្យកើតជំងឺមហារីក និងជួយទប់ស្កាត់ការរីកសាយនៃកោសិកាមហារីក ពិសេសជំងឺមហារីកសុដន់ មហារីកស្បែក និងជំងឺមហារីកឈាម។

៥) សារជាតិ flavonoids

សារជាតិ flavonoids ដែលមានក្នុងផ្លែក្រូចជំរុញមេតាប៉ូលីស ជាសារធាតុប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការឆ្លងរោគ និងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម។

៦) សមាសធាតុ furanocoumarins

សមាសធាតុ furanocoumarins ដែលមាននៅក្នុងក្រូចថ្លុងអាចជួយការពារប្រឆាំងនឹងស្ត្រេសអុកស៊ីតកម្ម និងដុំសាច់ ហើយអាចជួយឱ្យឆ្អឹងមានសុខភាពល្អ។ ផងដែរ Flavonoids ជាពិសេស hesperidin នៅក្នុងផ្លែក្រូចកាត់បន្ថយសម្ពាធឈាម ជួយពោះវៀនស្រូបសារធាតុចិញ្ចឹមបានល្អ បញ្ចុះកម្រិតកូលេស្តេរ៉ុលក្នុងឈាម ការពារប្រឆាំងនឹងជំងឺបេះដូង។

៧) អាស៊ីតស៊ីដ្រីត

ផ្លែក្រូចសំបូរអាស៊ីតស៊ីដ្រីតដែលធ្វើឱ្យក្រូចមានជាតិជូរ ហើយអាស៊ីតនេះទៅរំលាយកំណកកំបោរប៉ូតាស្យូមក្នុងតម្រងនោម ជួយការការពារគ្រួសក្នុងតម្រងនោម។

សរុបមក ផ្លែក្រូចជាប្រភព នៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង។ ការញ៉ាំផ្លែក្រូចជាប្រចាំល្អសម្រាប់សុខភាពទូទៅ និងជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាព និងជំងឺធ្ងន់ធ្ងរមួយចំនួនធំដែលអាចបង្ការបានដូចជាជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ការរលាក ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺប្រព័ន្ធប្រសាទផ្សេងទៀត។

តែទោះបីជាផ្លែក្រូចមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងណាក៏ដោយ ការញ៉ាំក្រូចច្រើនពេកមិនល្អសម្រាប់អ្នកទេ វាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ (លើកលែងក្រូចឆ្មារ) ដោយសារតែជាតិស្ករដែលបានមកពីផ្លែឈើនោះ។ ផងដែរ វាពិតជាគ្រោះថ្នាក់មួយទៀតណាស់ដែរ បើអ្នកញ៉ាំដែលមានផ្ទុកថ្នាំសំលាប់សត្វល្អិត ដូចនេះ អ្នកគួរជ្រើសរើសផ្លែក្រូចធម្មជាតិ ឫមិនសូវមានសារធាតុគីមីប៉ះពាល់សុខភាព៕

អត្ថបទដោយ ហៃ សុចិន្តា



Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
716 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
552 views

#អាហារ

ធាត់ពេក ពិបាកចិត្តខ្លាំង! អាហារ ៥នេះជួយរំលាយខ្លាញ់ ឱ្យគីឡូឆាប់ស្រកលឿន
Tror Sopheap
October 30 2024
494 views

#អាហារ

វេជ្ជបណ្ឌិតថា៖ ញ៉ាំគ្រាប់ធញ្ញជាតិជួយកាត់បន្ថយជំងឺមហារីក និងជំងឺបេះដូង
Tror Sopheap
October 27 2024
204 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
716 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
552 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ប្រេងល្អបំផុតដែលត្រូវមាននៅក្នុងផ្ទះបាយរបស់អ្នក៖ ការយល់ដឹងអំពីខ្លាញ់ដែលមានសុខភាពល្អសម្រាប់បេះដូង
#ចិត្តសាស្ត្រNovember 22 2024
រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia