នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) បានជួយឧបត្ថម្ភនូវ ថវិកាចំនួន ១.០០០,០០០ (មួយលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបានកើតឡើងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងរីករាលដាលពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៨,១៩៣នាក់ និងចំនួនអ្នកសំរាកពេទ្យ ៥,២០៤នាក់ និងចំនួនជាសះស្បើយសរុបកើន ២,៩២៤នាក់ និងស្លាប់ថ្មី ៥នាក់ សរុបស្លាប់ចំនួន ៥៩នាក់។
ជាចុងក្រោយ សូមជូនពរថ្នាក់ដឹកនាំធនាគារ ABA ព្រមទាំងបុគ្គលិកទាំងអស់ បានជួបប្រទះតែនឹង ពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ សូមប្រជាពលរដ្ឋបន្តការពារខ្លួន រក្សាគម្លាត ពាក់ម៉ាស មិនចេញពីផ្ទះបើមិនមានការចាំបាច់ ដើម្បីការពារឆ្លងមេរោគកូវីដ‑១៩ ដែលយើងមើលមិនឃើញ។ យ៉ាងណាមិញ ចូលយើងទាំងអស់គ្នាមេត្តាគម្បីកុំភ្លេចនៅវិធានអនុវត្តរបស់សម្ដេចតេជោ ហ៊ុន សែន គឺ “៣កុំ និង ៣ការពារ” សូមអ្នកអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍