ប្អូនតូច(លិង្គ) អាចនឹងរួមតូចបានយ៉ាងងាយ ប្រសិនបើអ្នកមិនថែទាំវាឱ្យបានស្រួល។ ប្រសិនបើអាអូនរបស់អ្នកកាន់តែរួមតូចនោះវាអាចធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកនឹងមិនរលូនដូចគេនោះទេ។ តើយើងដឹងទេថា ទម្លាប់រាល់ថ្ងៃរបស់អ្នកមួយចំនួនអាចធ្វើឱ្យលិង្គមានសភាពរួមតូច? ដូច្នេះហើយនៅក្នុងថ្ងៃនេះដែរដោយផ្អែកលើប្រភពវែបសាយ timesofindia ចាបបៃតងនឹងលើកយកទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យលិង្គកាន់តែរួមតូចដូចខាងក្រោម៖
១. មិនហាត់ប្រាណ៖ ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai បានបង្ហាញថាបុរសដែលធ្វើលំហាត់ប្រាណច្រើនបានធ្វើឲ្យប្រសើរឡើងនូវមុខងារលិង្គ និងផ្លូវភេទ។ លំហាត់ប្រាណទៀងទាត់មានឥទ្ធិពលយ៉ាងខ្លាំងលើការលូតលាស់លិង្គ ធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់សរីរាង្គ និងធ្វើឱ្យសរសៃឈាមដើរបានល្អ។
២. មិនថែរក្សាសុខភាពមាត់ធ្មេញ៖ អ្នកស្រាវជ្រាវមកពី Journal of Periodontology បានរកឃើញថា បុរសដែលមានបញ្ហាលិង្គងាប់ មានអត្រាកើតជំងឺអញ្ចាញធ្មេញខ្ពស់ជាង៧ដង។ យោងតាមការសិក្សាឆ្នាំ២០១២ បាក់តេរីនៅក្នុងជាលិកាអញ្ចាញធ្មេញអាចផ្លាស់ទីពាសពេញរាងកាយរបស់យើង ដែលបណ្តាលឱ្យរលាក និងប៉ះពាល់ដល់សរសៃឈាមក្នុងលិង្គ។
៣. ទទួលទានអាហារមិនល្អ៖ ការលើសទម្ងន់ និងការទទួលទានអាហារមិនល្អច្រើនហួសហេតុ ដូចជាប្រភេទអាហារ Fast food បានជះឥទ្ធិពលបំផុតទៅលើទំហំលិង្គ។ យោងតាមការសិក្សាឆ្នាំ២០១១ របស់សាកលវិទ្យាល័យ Harvard បុរសដែលទទួលទានអាហារកែច្នៃជាប្រចាំដែលមានជាតិខ្លាញ់ trans (ដូចជា នំខូឃី នំខេក សូកូឡា អាហារចៀន បំពង និងអាហារកែច្នៃច្រើន បានផលិតមេជីវិតឈ្មោលដែលមានគុណភាពអន់ជាងបុរសដែលរក្សារបបអាហារមានតុល្យភាពត្រឹមត្រូវ។ ការទទួលទានអាហារដែលមានជីវជាតិគឺដើម្បីចៀសវាងការធាត់ ព្រោះវាអាចធ្វើឱ្យលិង្គរបស់យើងរួមតូច នៅពេលដែលទម្ងន់ និងចង្កេះរបស់យើងកើនឡើង។
៤. ជក់បារីច្រើនពេក៖ ការជក់បារីអាចកាត់បន្ថយទំហំលិង្គរបស់យើងយ៉ាងខ្លាំង។ សារធាតុគ្រោះថ្នាក់នៅក្នុងផ្សែងបារីអាចប៉ះពាល់ដល់សរសៃឈាម ដែលអាចបណ្តាលឱ្យងាប់លិង្គ និងប៉ះពាល់ដល់ជាលិកាលិង្គ។ ម្យ៉ាងទៀត ដោយសារការជក់បារីត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពបេះដូង លំហូរឈាមទៅកាន់សរីរាង្គជាច្រើនរួមទាំងលិង្គត្រូវបានប៉ះពាល់ផងដែរ។
៥. ទទួលទានបន្លែ ឬផ្លែឈើមិនគ្រប់គ្រាន់៖ ការទទួលទានផ្លែឈើ និងបន្លែដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយធ្វើឱ្យលិង្គមានសុខភាពល្អ និងវែង។ សារធាតុទាំងនេះមានប្រសិទ្ធភាពជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលវិវត្តនៅក្នុងសរសៃឈាម និងធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់យើង។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Texas A&M ឆ្នាំ២០០៨ ការទទួលទានឪឡឹកអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព ហើយប្រហែលជាអាចការពារការងាប់លិង្គដោយសារតែសមាសធាតុផ្សំនៃ citrulline-arginine ដែលមាននៅក្នុងផ្លែឈើមួយនេះ។
សរុបមកវិញប្រសិនបើបុរសដែលយកចិត្តទុកដាក់លើសុខភាពទំហំលិង្គគួរតែចៀសធ្វើទម្លាប់ទាំង៥នេះ ព្រោះថាវាអាចជះឥទ្ធិពលខ្លាំងដែលធ្វើឲ្យលិង្គកាន់តែរួមតូច។ ដូច្នេះដើម្បីឲ្យទំហំលិង្គធំល្អល្មមសូមបរិភោគផ្លែឈើ អាហារណាដែលមានជីវជាតិបំប៉ន នឹងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ ៕
អត្ថបទដោយ៖ ស្រីណុច