យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមុននេះបន្តិចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២១ ក្រសួងរកឃើញករណីឆ្លងថ្មីដល់ទៅ៤០នាក់ហើយក្នុងនោះ៩៥% ស្មើរនឹង៣៨នាក់នាក់ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អត្ថបទបន្ថែម៖ ចែកគ្នាដឹង! ខណៈកូវីដ១៩រាតត្បាតខ្លាំងពេក ស្នងការបញ្ចេញលេខទូរស័ព្ទ២៤ខ្សែរដើម្បីឱ្យពលរដ្ឋរាយការណ៍
ប្រយ័ត្ន! ព្រះសីហនុបិទសណ្ឋាគារច្រើនកន្លែង ក្រោយរកឃើញជនជាតិចិន២នាក់ឆ្លងកូវីដ១៩
គួររម្លឹកផងដែរថា កម្ពុជាមិនធ្លាប់មានករណីឆ្លងច្រើនបែបនេះនៅក្នុង១ថ្ងៃនោះទេ ហើយករណីឆ្លងសុទ្ធសឹងតែជាករណីនៅក្នុងប្រទេសទាំងអស់ ដូចនេះថ្នាក់ដឹកនាំកំពុងតែគ្រប់គ្រងថាពេលនេះវីរុសកំពុងស្ថិតនៅតំបន់ណាខ្លះ តែយ៉ាងណាក៏ដោយក្រសួងខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដោយឡែកពលរដ្ឋទាំងអស់គួរសហការជាមួយក្រសួងអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ការការពារខ្លួនឯងកុំឱ្យឆ្លង គឺជាការជួយមួយផ្នែកទៅដល់សង្គម សូមកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់៕
ដើម្បីស្គាល់នូវទិន្នន័យអ្នកទាំង៤០កាន់តែច្បាស់ សូមអានសេចក្តីលម្អិតរបស់ក្រសួង៖