យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននេះបន្តិចបានឱ្យដឹងថា នៅក្នុងថ្ងៃនេះ ទី២៥ ខែកុម្ភៈ ២០២១ កម្ពុជាមានករណីឆ្លងថ្មីចំនួន៦៥នាក់ ដែលក្នុងនោះមាន៥៨នាក់ ជាករណីឆ្លងនៅក្នុងប្រទេស ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបកើនឡើងខ្ពស់ជាងការផ្ទុះកូវីដ១៩លើកទី១ និងលើកទី២។
សរុបត្រឹមព្រឹកនេះ អ្នកឆ្លងកូវីដ១៩ក្នុងប្រទេស ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈនេះ បានកើនឡើងដល់១៩៤នាក់ ដែលមានទិន្នន័យដូចខាងក្រោម៖
អត្ថបទបន្ថែម៖ កាន់តែកើន! ត្រឹម១ថ្ងៃក្រសួងរកឃើញករណីឆ្លងកូវីដ១៩ថ្មី៤០នាក់ ៩៥%ឆ្លងក្នុងសហគមន៍
-ថ្ងៃទី ២៥ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី៥៨នាក់
-ថ្ងៃទី ២៤ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី៣៨នាក់
-ថ្ងៃទី ២៣ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី២៣នាក់
-ថ្ងៃទី ២២ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី៣១នាក់
-ថ្ងៃទី ២១ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី១៥នាក់
-ថ្ងៃទី ២០ កុម្ភៈ ២០២១ មានករណីឆ្លងថ្មី២៩នាក់
យើងសង្កេតឃើញថាករណីឆ្លងពីមួយថ្ងៃទៅមួយថ្ងៃមិនទាន់មានការស្រាក់ស្រាននៅឡើយទេ ដូចនេះហើយសូមបងប្អូនចូលរួមសហការជាមួយក្រសួងសុខាភិបាលក្នុងការមើលថែសុខសុវត្ថិភាពរបស់ខ្លួន ការពារឱ្យបានខ្ជាប់ខ្ជួនចៀវវាងឆ្លងវីរុសកូវីដ១៩ដោយមិនដឹងខ្លួន លើសពីនេះសូមធ្វើតាមការណែនាំរបស់សម្តេច បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះក្នុងកាលៈទេសៈនេះ៕